- 2022-04-19 01:33:54
- បាល់ទាត់
ស្រាំង ទិត្យឈី មិនយល់ព្រមរឿងក្លឹបផ្ដាច់កុងត្រាតែបង់សំណងមិនដូច FFC បានប្រាប់
- 2022-04-19 01:33:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាំង ទិត្យឈី មិនយល់ព្រមរឿងក្លឹបផ្ដាច់កុងត្រាតែបង់សំណងមិនដូច FFC បានប្រាប់
ចន្លោះមិនឃើញ
ក្លឹប Angkor Tiger និងកីឡាករ ស្រាំង ទិត្យឈី កំពុងចរចាគ្នា រឿងក្លឹបបានកោះហៅខ្លួនទៅជួបដើម្បីផ្ដាច់កុងត្រាមុនកំណត់ ហើយត្រូវសងសំណងតែខ្សែការពារកម្ពុជាមិនយល់ព្រមសម្រាប់សំណង ៥% ព្រោះសហព័ន្ធបាល់ទាត់កម្ពុជា ( FFC) បានប្រាប់ផ្សេង។
កាលពីពេលថ្មីៗខ្សែការពារកណ្ដាល ស្រាំង ទិត្យឈី ត្រូវបានក្លឹបកោះហៅទៅជួប ដើម្បីសុំផ្ដាច់កុងត្រា ខណៈដែលកុងត្រារបស់គេ ត្រូវបន្តដល់ចប់រដូវកាល២០២២។ យ៉ាងណាក្នុងការផ្ដាច់កុងត្រានេះ ទិត្យឈី បានប្រាប់មកកាន់ Sabay ថា «បងបាទ!ប៉ុន្មានថ្ងៃមុនខាងក្លឹបបានប្រាប់ខាងសហព័ន្ធ បង់សំណងឲ្យខ្ញុំ៣ខែ...ខ្ញុំក៏យល់ព្រម ហើយខាងសហព័ន្ធឲ្យខ្ញុំទាក់ទងទៅខាងក្លឹបដើម្បីនិយាយរឿងសំណង៣ខែ ដល់តែខ្ញុំទាក់ទងទៅគេប្រាប់ថាឲ្យខ្ញុំតែ៥% នៃកិច្ចសន្យា២ឆ្នាំ ដល់ហើយខ្ញុំអត់ព្រម ព្រោះសហព័ន្ធនិយាយប្រាប់ផ្សេងដល់តែខ្ញុំទាក់ទងខាងក្លឹបផ្សេង»។
កីឡាករដដែលបានបន្ថែមថា «កុងត្រាយើង២ឆ្នាំ ដល់គេបញ្ចប់មុនចឹងគេត្រូវសងយើង៣ខែចឹងណាបង»។ Sabay ក៏បានសួរបន្ថែមថា តើ ទិត្យឈី បានពិនិត្យទេ ពេលចុះកុងត្រាដំបូងក្លឹបមានសិទ្ធធ្វើបែបណាខ្លះទើបគេសងតែ៥%ដូច្នេះ? «បាទបងក្នុងកុងត្រាលក្ខណបញ្ចប់ហ្នឹង បើសិនជាខ្ញុំធ្វើអ្វីឲ្យប៉ះពាល់បទល្មើសអី ឬមួយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្លឹបធ្ងន់ធ្ងរតែនេះខ្ញុំអត់មានបានធ្វើអីធ្ងន់ធ្ងរទេ »។ នេះជាចម្លើយរបស់ ទិត្យឈី។
អតីតកីឡាករ Tiger ដដែលបានបញ្ជាក់បន្ថែមថា «កំហុសមានបង! កំហុសក្នុងរយៈពេល២ខែដែលខ្ញុំបានប្រព្រឹត្តិហ្នឹងគឺខ្ញុំមកយឺតម្ដង និងអវត្តមានពេលហ្វឹកហាត់២ដង។ ដល់ចឹងទៅក្លឹបគេយកហេតុផលពីរហ្នឹងមកផ្ដាច់កុងត្រាយើងបង។ តែក្នុងកិច្ចសន្យាគេថា គ្រាន់តែកាត់លុយ ហើយក្លឹបក៏បានកាត់លុយខ្ញុំហើយដែរពេលដែលខ្ញុំសាងកំហុសនោះឡើង»។
ដោយឡែកលោក Taka អ្នកចាត់ការរបស់ក្លឹប Angkor Tiger បានបំភ្លឺបន្ថែមថា «យើងសម្រេចបញ្ចប់កុងត្រាគាត់ (ទិត្យឈី) ដោយសារតែអាកប្បកិរិយាគាត់មិនអាចធ្វើតាមច្បាប់ក្លឹបបាន។ បើទោះបីក្លឹបបានប្រាប់ច្រើនដងក៏ដោយ។ ពិតប្រាកដណាស់ យើងពិភាក្សាជាមួយគាត់ដោយឆ្លងកាត់ FFC ហើយយើងមិនយល់ស្រប តាមការចង់បានរបស់គាត់ ពីព្រោះយើងបានព្រមានជាច្រើនដង ប៉ុន្តែគាត់មិនបានផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់ទេ»។