- 2022-04-08 11:18:06
- បាល់ទាត់
Everton មានគម្រោងទុក Lampard ធ្វើជាអ្នកចាត់ការក្លឹបដដែល
- 2022-04-08 11:18:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Everton មានគម្រោងទុក Lampard ធ្វើជាអ្នកចាត់ការក្លឹបដដែល
ចន្លោះមិនឃើញ
ក្លឹប Everton មានគម្រោងទុក លោក Frank Lamprad ជាអ្នកចាត់ការក្លឹបដដែលនៅខណៈនេះ ទោះជាមានអ្នកគាំទ្រទាមទារឲ្យបណ្ដេញចេញដោយសារតែលទ្ធផលដឹកនាំមិនបានល្អ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports នៅក្នុងថ្ងៃនេះ។
តាំងពីចូលដឹកនាំ Everton តាំងពីចុងខែមករា ឆ្នាំ២០២២កន្លងទៅនេះមក លោក Lampard ដឹកនាំចាញ់ ៧ប្រកួត ក្នុងចំណោម៩ប្រកួតក្នុងក្របខ័ណ្ឌ Premier League ដោយនៅខណៈនេះក្លឹបនេះកំពុងឈរនៅចំណាត់ថ្នាក់ទី១៧ ដោយលើសតែ១ពិន្ទុលើក្លឹប Burnley ដែលកំពុងឈរនៅចំណាត់ទី១៨ ក្នុងតំបន់កាត់ចោលប៉ុណ្ណោះ។
Everton នៅតែសល់ ៩ប្រកួតក្នុងក្របខ័ណ្ឌ PL ប៉ុណ្ណោះដោយត្រូវធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អក្នុងប្រកួតទាំងនោះ ទើបអាចបន្តឈរជើងបន្តលេងនៅលីគកំពូលនេះបាននៅរដូវកាលក្រោយទៀត ដោយអ្នកគាំទ្រហាក់ដូចជាមិនទុកចិត្ត និងមើលឃើញឱកាសតិចតួចទាំងនេះទើបចង់ឲ្យក្លឹបប្ដូរអ្នកចាត់ការថ្មី។
យ៉ាងណាថ្នាក់ដឹកនាំ Everton នៅខណៈនេះមិនជឿជាក់ថាប្ដូរអ្នកចាត់ការអាចដោះស្រាយបញ្ហានោះទេ ដោយនៅតែបន្តផែនការទុកលោក Lampard ដដែលប៉ុន្តែគម្រោងនឹងប្រែប្រួលប្រសិនបើលទ្ធផលនៅតែបន្តមិនល្អប្រសើរ។
គួរបញ្ជាក់ផងដែរថា Everton មិនដែលធ្លាប់ត្រូវកាត់ចោលពីលីគកំពូលឡើយចាប់តាំងពីឆ្នាំ១៩៥១៕