- 2022-04-07 07:12:28
- បាល់ទាត់
សមាជិកគីរីវង់ ឈិនជិន ថាក្រុមត្រៀមខ្លួនរួចរាល់យកឲ្យបានយ៉ាងហោច១ពិន្ទុពីបឹងកេត
- 2022-04-07 07:12:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិកគីរីវង់ ឈិនជិន ថាក្រុមត្រៀមខ្លួនរួចរាល់យកឲ្យបានយ៉ាងហោច១ពិន្ទុពីបឹងកេត
ចន្លោះមិនឃើញ
សមាជិករបស់ក្រុមគីរីវង់សុខសែនជ័យ ហ៊ត ឈិនជិន បានបង្ហាញពីឆន្ទៈក្រុមរបស់ខ្លួនក្នុងការប្រជែងជាមួយក្រុមបឹងកេតនាសប្ដាហ៍នេះយ៉ាងហោចយកឲ្យបាន១ពិន្ទុ សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី៦នៅលើទឹកដីរបស់បឹងកេតវេលាម៉ោង៣:៤៥នាទី។
ខ្សែបម្រើខាងលើជឿថាក្រុមរបស់ខ្លួន នឹងយកបានលទ្ធផលល្អណាមួយក្នុងការប្រកួតមួយនេះ ព្រោះថាក្រុមទាំងមូលបានតាំងចិត្តតស៊ូ ក្រោយបរាជ័យផ្ទួនៗក្នុងការប្រកួតកន្លងមក។ សមាជិកក្នុងក្រុមទាំងអស់មិនមានបញ្ហារបួសច្រើនទេ ពោលមានតែបរទេសម្នាក់ប៉ុណ្ណោះដែលមិនបានលេង។
យ៉ាងណាម្ចាស់អាវលេខ៨រូបនេះបាននិយាយទាំងម៉ឺងម៉ាត់ថា «បាទបងក្រុមទាំងមូលបានតាំងចិត្តហើយ។ គ្រូក៏បាននិយាយដែរថា យើងចាញ់ច្រើនប្រកួតហើយមិនអាចចាញ់ទៀតទេ យ៉ាងហោចណាស់ក៏ត្រូវតែធ្វើឲ្យបានស្មើត្រឡប់មកផ្ទះវិញដែរ។ សមាជិកក្នុងក្រុមខ្ញុំគេបានប្រឹងប្រែងហាត់ណាស់បង។ ដូច្នេះទើបយើងមានឆន្ទៈខ្ពស់បែបនេះ»។
យុវជនដែលដុះខាត់ចេញពីបាទីរូបនេះបានបន្ថែមថា គេនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្ហាញខ្លួនឲ្យបានគ្រប់ការប្រកួត ពិសេសនឹងប្រឹងប្រែងបង្ហាញឲ្យក្លឹបចាស់របស់ខ្លួនបានឃើញថា ខ្លួនក៏មានសមត្ថភាពដែរ៕