• 2022-04-07 06:19:47
  • បាល់ទាត់

រំជួល​ចិត្ត! Wladimir Klitschko ​ថា​រុស្ស៊ី​កំពុង​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​អ៊ុយក្រែន​

  • 2022-04-07 06:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ដេច​ប្រដាល់​ Wladimir Klitschko ​បាន​ចោទ​ប្រកាន់​ថា​ប្រទេស​រុស្ស៊ី​កំពុង​តែ​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​មក​លើ​ជនជាតិ​អ៊ុយក្រែន​ហើយ ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ក្រុងBucha ។

ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ទីក្រុង​ Bucha ​ដែល​ជា​ទីក្រុង​មួយ​ក្បែ​រដ្ឋ​ធានី​គៀវ​នេះ ​បាន​ក្លាយ​ទៅ​ជា​រឿង​ដែល​គួរ​តក់​ស្លុត​បំផុត​របស់​ពិភព​លោក​ទាំង​មូល​។ ​រូបភាព​ និង​វីដេអូ​ជា​ច្រើន​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សាកសព​ពលរដ្ឋ​អ៊ុយក្រែន​ជា​ច្រើន​នាក់​ស្លាប់​ យ៉ាង​អាណោច​អាធ័ម​មើល​ហើយ​គួរ​ឱ្យ​សង្វេគ​ជា​ពន់​ពេក​ ក្រោម​ស្នាដៃ​ឃោឃៅព្រៃផ្សៃរបស់មេដឹក​នាំផ្តាច់​ការ​លោក​ពូទីន ​ដែលគេហៅថា ​ឧក្រិដ្ឋជន សង្គ្រាម ​។

​រហូត​មក​ដល់​ពេល​នេះ​គេ​ប្រទះ​ឃើញ​សាកសព​ពលរដ្ឋ​ស្លូត​ត្រង់​ជាង​៤០០​នាក់​ឯ​ណោះ​ដេក​ស្លាប់​នៅ​តាម​ផ្លូវ។ ដោយ​ខ្លះ​មាន​ស្លាក​ស្នាម​ធ្វើ​បាប​ខ្លាំង ​និង​ខ្លះ​ទៀត​ដេក​ស្លាប់​ទាំង​ខ្លួន​ជាប់​ចំណង​ចង​ដៃ​ទៅ​ក្រោយ ​ហើយ​ចាញ់​ចំ​ក្បាល។ ​នេះ​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​អំពើ​ប្រល័យ​ពូជសាសន៍ ​និង​ឃោឃៅ​បំផុត​ហើយ ដែល​ទាហាន​ធ្វើ​បាប​ពលរដ្ឋ​ស្លូត​ត្រង់​បែប​នេះ។

​លោក Wladimir Klitschko ​ដែល​ជា​អតីត​កីឡាករ​ល្បី​បំផុត​របស់​អ៊ុយក្រែន ​និង​ជា​កង​ទ័ព​ជួរ​មុខ​ការពារ​ក្រុង​គៀវ ក៏​បាន​ចុះ​ទៅ​ដល់​ទីក្រុង​ Bucha ​ដែរ។ ​នៅ​ពេល​ឃើញ​ស្ថានភាព​ផ្ទាល់ សាកសព​ស្លាប់​ពេញ​ផ្លូវ ​លោក Wladimir ​បាន​ហៅ​ហេតុការណ៍​នេះ​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​តែ​ម្ដង។ ​“នេះ​គឺ​ជា​ការ​ប្រល័យ​ពូជ​សាសន៍​របស់​ប្រជាជន​អ៊ុយក្រែន ​ហើយ​នោះ​ជា​អ្វី​ដែល​របប​រុស្ស៊ី ​របប​លោក​ពូទីន​ កងទ័ព​រុស្ស៊ី​កំពុង​ធ្វើ​ ដោយ​សម្លាប់​ជន​ស៊ីវិល​ដោយ​ចង​ដៃ​ទៅ​ក្រោយ​ខ្នង​របស់​ពួកគេ​ និង​បាញ់​ចំ​ក្បាល​របស់​ពួកគេ”។ សម្ដី​របស់​លោក Wladimir Klitschko ៕

អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី