• 2022-04-05 12:34:03
  • បាល់ទាត់

Rooneyថា​ Pogba គួរ​តែចាក​ចេញ​ពី​ Man Utd

  • 2022-04-05 12:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Wayne Rooney បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Paul Pogba គួរ​តែ​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ផ្សេង​។

លោក​ Rooney បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​ឥឡូវ​នេះ​វា​ដល់​ចំណុច​ដែល​ Pogba គួរ​តែ​ចាកចេញទៅ​កាន់​ក្លឹប​ផ្សេង​ ប្រហែល​ជា​ប្រសើរ​ជាង​ចំពោះ​គេ​នៅ​ទី​នេះ​។ ប្រសិន​បើ​ Pogba គេ​ស្មោះ​ត្រង់​ជា​មួយ​ខ្លួន​គេ​ គេ​ប្រហែល​ជា​ដឹង​ហើយ​ថា​ គេ​មិន​សូវ​ជា​ធ្វើ​អ្វី​ប៉ុន្មាន​ដូច​អ្វី​ដែល​គេ​ចង់​បាន​នោះ​ទេ​នៅ​ពេល​ត្រលប់​មក​កាន់​ក្លឹប​នេះ​វិញ​ "។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​មើល​គេ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​គឺ​ថា​ គេ​ជា​កីឡាករ​មួយ​ផ្សេង​ដាច់​​តែ​ម្ដង​ សមត្ថភាព​របស់​គេ​ទាំង​ប៉ុន្មាន​ទាំង​ការ​គ្រប់គ្រង​ប្រកួត​អី​ហ្នឹង​គឺ​ល្អ​គ្រប់​ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​តែ​ម្ដង​។ តែ​សមត្ថភាព​របស់​គេទាំង​នេះ​ហាក់​ដូច​ជា​មិន​ត្រូវ​នៅ​ Man Utd អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថា​ កីឡាករ​មួយ​ចំនួន​ដូច​គេ​នេះ​គួរ​តែ​ចេញ​ពី​ក្លឹប​នេះ​ "។​

បើ​តាម​សារព័ត៌មាន​ Manchester Evening News បាន​ឲ្យ​ដឹង​ថា​ Pogba នឹង​ចាកចេញ​ពី​ Man Utd ដោយ​ខាង​ក្លឹប​បាន​ត្រៀម​រួចរាល់​សម្រាប់​គេ​ចាកចេញ​។

Pogba នៅ​មាន​កុងត្រា​ជា​មួយ​ Man Utd រហូត​ដល់​ចប់​រដូវកាល​នេះ​៕

ប្រភព៖ Dailymail | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់