- 2022-04-05 11:41:04
- បាល់ទាត់
Honda ទំនងចាប់អារម្មណ៍ចង់បោះទន់ទៅលើក្លឹបបាល់ទាត់មួយ នៅប្រទេសនីហ្សេរីយ៉ា
- 2022-04-05 11:41:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ទំនងចាប់អារម្មណ៍ចង់បោះទន់ទៅលើក្លឹបបាល់ទាត់មួយ នៅប្រទេសនីហ្សេរីយ៉ា
ចន្លោះមិនឃើញ
លោក Kaisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានធ្វើការបង្ហោះសារនៅលើបណ្ដាញ Twiiter របស់លោកនៅក្នុងថ្ងៃនេះដោយទំនងជាចង់បោះទន់ទៅក្លឹបបាល់ទាត់មួយនៅប្រទេសនីហ្សេរីយ៉ា។
លោក Honda បានសរសេរថា៖" ខ្ញុំចាប់អារម្មណ៍នឹងក្រុមហ៊ុន Football(Soccer) Club DAO។ ខ្ញុំកំពុងតែស្វែងរកអ្នកដែលចូលរួមជាមួយខ្ញុំក្នុងគម្រោងមួយនេះច្បាស់លាស់ "។
លោកបានបានបន្តថា៖" ខ្ញុំចាប់បានផ្ដើមគម្រោងវិនិយោគមួយនេះនៅប្រទេសនីហ្សេរីយ៉ា "។
បើប្រភពជាច្រើនបានឲ្យដឹងថា Football Club DAO ជាក្រុមហ៊ុនទិញលក់ក្លឹប និងកីឡាករទូទាំងប្រទេស ដែលមានគោលបំណងលើកស្ទួយវិស័យបាល់ទាត់។ ដូច្នេះបើតាមដែលអ្វីលោក Honda បានសរសេរ មានន័យលោកទំនងជាចាប់អារម្មណ៍ចង់វិយោគលើក្លឹបណាមួយនៅប្រទេសនីហ្សេរីយ៉ាហើយ៕