/624ae6e0167ea_1649075880_medium.jpg)
- 2022-04-04 12:41:23
- បាល់ទាត់
Mbappe នៅតែមិនទាន់សម្រេចពីអនាគតរបស់ខ្លួន តែថាលទ្ធភាពបន្តនៅ PSG នៅតែមាន
- 2022-04-04 12:41:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe នៅតែមិនទាន់សម្រេចពីអនាគតរបស់ខ្លួន តែថាលទ្ធភាពបន្តនៅ PSG នៅតែមាន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Amazon Prime ទាក់ទងនឹងអនាគតរបស់ខ្លួននៅរដូវកាលខាងមុខ ក្រោយក្លឹប Paris Saint Germain ប្រកួតឈ្នះនឹងក្លឹប Lorient នូវលទ្ធផល ៥-១ នៅក្នុងថ្ងៃនេះ (ម៉ោងកម្ពុជា)។
Mbappe បាននិយាយថា៖" មកទល់នឹងពេលនេះខ្ញុំមិនទាន់សម្រេចចិត្តពីអនាគតរបស់ខ្ញុំនៅឡើយទេ ដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹង។ ខ្ញុំនៅតែកំពុងគិតរឿងនេះជាមួយគ្រួសារខ្ញុំ។ និយាយទៅខ្ញុំកំពុងតែគិតព្រោះមានរឿងរ៉ាវថ្មីៗកើតឡើង។ ពេលណាដែលខ្ញុំសម្រេចច្បាស់លាស់នោះ ខ្ញុំនឹងប្រកាសហើយ ព្រោះតែខ្ញុំមិនចង់សម្រេចចិត្តខុសទាក់ទងនឹងអនាគតនេះនោះទេ "។
យ៉ាងណាខ្សែប្រយុទ្ធរូបនេះក៏ឆ្លើយតបថា លទ្ធភាពនៅបន្តជាមួយ PSG នៅតែមាន នៅពេលសួរថាគេតើអាចនឹងបន្តជាមួយ PSG ឬក៏យ៉ាងណា។
សូមរំលឹកផងដែរថា កាលពីរដូវកាលមុន Mbappe ធ្លាប់បញ្ជាក់ច្បាស់ៗថា គេចង់ផ្លាស់ទៅ Real Madrid តែត្រូវខកខានដោយសារ PSG បដិសេធ យ៉ាងណាសម្រាប់រដូវកាលខាងមុខ អនាគតរបស់គេនៅតែមិនទាន់សម្រេចច្បាស់លាស់ ខណៈនឹងចប់កុងត្រាជាមួយ PSG នៅរដូវកាលនេះ៕