• 2022-04-04 11:28:26
  • បាល់ទាត់

Van Gaal ទម្លាយ​ថា​ លោក​កំពុង​មាន​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​

  • 2022-04-04 11:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Louis van Gaal គ្រូ​ជម្រើស​ជាតិ​ហុល្លង់​បាន​ទម្លាយ​ទៅ​កាន់​កម្មវិធី​ប៉ុស្តិ៍​ទូរទស្សន៍​ Humberto កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ថា​ លោក​កំពុង​មាន​ជំងឺ​មហា​រីក​ក្រពេញ​ប្រូស្តាត​។

ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ខាង​លើ​នេះ​ លោក​ក៏​បាន​រៀបរាប់​ផង​ដែរ​ថា​ នៅ​ពេល​ដែល​មក​បង្ហាត់​ក្រុម​ជម្រើសជាតិ​ម្ដងៗ​ លោក​តែង​តែ​ចេញ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​មួយ​នេះ​នៅ​ពេល​យប់​ដោយ​លួចលាក់​ដោយ​មិន​ឲ្យ​កីឡាករ​ម្នាក់​របស់​លោក​ដឹង​នោះ​ទេ​ តាំង​ពី​លោក​មាន​មហា​រីក​នេះ​ដំបូង​ មក​ដល់​ឥឡូវ​នេះ​។

ទោះ​ជា​ទម្លាយ​ថា​កំពុង​​ព្យាបាល​ជំងឺ​នេះ​ក្ដី​ លោក​ Van Gaal នៅ​តែ​ប្រកាស​ដឹក​នាំ​ក្រុម​ជម្រើសជាតិ​ហុល្លង់​នេះ​បន្ត​ទៀត​ដូច​ធម្មតា​។

ក្រោយ​ដឹង​ដំណឹង​មួយ​នេះ​ កីឡាករ​ ក្លឹប​ Man Utd ក្លឹប​ Barca ដែល​លោក​ធ្លាប់​ដឹកនាំ​ ក៏​ដូច​ជា​ក្រុម​ជម្រើសជាតិ​ហុល្លង់​ផ្ទាល់​ ក៏​បាន​ចេញ​សារ​លើក​ទឹកចិត្ត​ក្នុង​ប្រយុទ្ធប្រឆាំង​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នេះ​៕

ប្រភព៖ CNN | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់