• 2022-04-04 07:58:57
  • បាល់ទាត់

​គ្រូ​ Tiger ៖ យើង​គឺ​ជា​ក្រុម​មួយ​ដែល​កំពុង​រៀន​សូត្រ ​និង​កំពុង​អភិវឌ្ឍន៍​

  • 2022-04-04 07:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Alistair Heath គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ Angkor Tiger ​បាន​លើក​ឡើង​ថា « យើង​គឺ​ជា​ក្រុម​មួយ​ដែល​កំពុង​រៀន​សូត្រ ​និង​កំពុង​អភិវឌ្ឍន៍ » ។

លោក Alistair Heath (រូបថត៖ Tiger )

​ការ​លើក​ឡើង​ខាង​លើ​ក្រោយ​ក្រុម​របស់​លោក​ឈ្នះ​​ទៅ​លើ​ Tiffy Army ក្នុង​ការ​ប្រកួត Cambodian Premier League 2022 ៥-៤​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​។ ​

"ជា​ថ្មី​ម្ដង​ទៀត ​អ្នក​គាំទ្រ​គឺ​ពិ​ត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ​និង​បាន​ជំរុញ​ក្រុម​ទៅ​ដល់​ទី​បញ្ចប់​។ ខ្ញុំ​បាន​និយាយ​ជា​ច្រើន​លើក យើង​គឺ​ជា​ក្រុម​មួយ ដែល​កំពុង​រៀន​សូត្រ​ និង​កំពុង​អភិវឌ្ឍន៍​ទាំង​អស់​គ្នា​ ហើយ​មក​ជាមួយ​នឹង​ការ​អត់ធ្មត់ និង​ពេល​វេលា។ ប៉ុន្តែ​រឿង​មួយ​ដែល​តែងតែ​នៅ​ជា​មួយ​យើង​នោះ​គឺ​ការ​ប្រយុទ្ធ គោល​បំណង និង​ទឹក​ចិត្ត ចំណែក​ឯ​អ្នក​គាំទ្រ​គឺ​ដូចគ្នា​ទៅ​នឹង​កីឡាករ​ ពួកគេ​បាន​បង្ហាញ​លក្ខណៈ​ទាំងនោះ។ ម្ដងទៀត ទាំង​ខ្ញុំ ទាំង​កីឡាករ​គឺ​ពិត​ជា​ពេញ​ចិត្ត​ នឹង​រីករាយ​ចំពោះ​អ្នកគាំទ្រ"។

សូម​បញ្ជាក់​ថា Tiger បច្ចុប្បន្ន​ស្ថិត​នៅលេខ៥ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ក្រោយ​ការ​លេង​៥​ប្រកួត​ឈ្នះ ២ ស្មើ​១ ចាញ់ ២ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់