• 2022-04-04 07:36:24
  • បាល់ទាត់

គ្រូ​​​ហ្វូតសាល​ថៃ​ថា មិន​នឹក​ស្មាន​​អាច​ស៊ី​កម្ពុជា​បាន​ដល់ ១៦-០ លើស​គោលដៅ​ដែល​ចង់​បាន

  • 2022-04-04 07:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​ហ្វូតសាល​ថៃ​លោក Carlos Cesar បាន​និយាយ​ថា វា​ជា​រឿង​មិន​នឹក​ស្មាន​ដល់​ បន្ទាប់​ពី​ថៃ​យក​ឈ្នះ​កម្ពុជា​ដល់​ទៅ​១៦-០ ក្នុង​ពាន​រង្វាន់ AFF Futsal Championship 2022 កាល​ពី​ម្សិលមិញ។

កម្ពុជា​មិន​ទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ​ទេ​ក្នុង​ពាន​រង្វាន់ AFF Futsal Championship 2022 ក្រោយ​២​ប្រកួត​មិន​ទាន់​រក​​បាន​មួយ​ពិន្ទុ​សោះ។ ប្រកួត​ដំបូង​របស់​កម្ពុជា​បាន​ចាញ់​​ម៉ាឡេស៊ី ៧-៦ ខណៈ​ប្រកួត​ទី​ពីរ​ត្រូវ​ក្រុម​ថៃ​លត់​ដល់​ទៅ​១៦-០ ឯណោះ។ ក្នុង​ចំណោម​១៦​គ្រាប់​នោះ​ កីឡាករ​ថៃ Osamannus រក​បាន​៤​គ្រាប់​ម្នាក់​ឯង និង​​កំពុង​ឈរ​ជា​​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​ក្នុង​កម្មវិធី​មាន​​៦​គ្រាប់។

ក្រោយ​បញ្ចប់​ការ​ប្រកួត​កាល​ពី​ម្សិលមិញ លោក Carlos Cesar គ្រូ​ជម្រើសជាតិ​ថៃ​​បាន​និយាយ​ថា មុន​ប៉ះ​កម្ពុជា​លោក​គិត​ថា​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​លំបាក។ នោះ​ដោយ​សារ​តែ​កម្ពុជា​បច្ចុប្បន្ន​ជា​ក្រុម​​កំពុង​អភិវឌ្ឍន៍​ល្អ​ដែរ។ មុន​ការ​ប្រកួត​លោក​មាន​បំណង​​ត្រឹម​គ្រប់គ្រង​​ការ​ប្រកួត​​ឲ្យ​បាន​ល្អ ដើម្បី​​ទុក​កម្លាំង​ត្រៀម​តទល់​ជាមួយ​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ដែល​ជា​ការ​ប្រកួត​ដ៏​លំបាក។ ប៉ុន្តែ​គ្រប់​យ៉ាង​លើស​ការ​រំពឹង​ទុក។

កម្ពុជា​​នៅ​សល់​២​ប្រកួត​ទៀត​ដែល​ត្រូវ​លេង​ក្នុង​ពូល A ដោយ​​ប៉ះ​​ប្រ៊ុយណេ​នៅ​ថ្ងៃ​ទី​ ១៥ ខែ មេសា និង​ជួប​ក្រុម​ខ្លាំង​​ឥណ្ឌូណេស៊ី​​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ២០២២។ ព្រឹត្តិការណ៍​ពាន​រង្វាន់ AFF Futsal Championship 2022 បាន​ចាប់​ផ្ដើម​​កាល​ពី​ថ្ងៃ​ទី ២ ខែ មេសា​ មាន​ថៃ​ជា​ម្ចាស់​ផ្ទះ​​និង​៩​ប្រទេស​ក្នុង​អាស៊ាន​​ចូលរួម៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី