- 2022-04-04 03:26:56
- បាល់ទះ
ម៉េងហ៊ួង ជឿថា ខ្លួននិង ឌូក នឹងលេងយល់ចិត្តគ្នាជាងមុននៅស៊ីហ្គេមឆ្នាំនេះ
- 2022-04-04 03:26:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉េងហ៊ួង ជឿថា ខ្លួននិង ឌូក នឹងលេងយល់ចិត្តគ្នាជាងមុននៅស៊ីហ្គេមឆ្នាំនេះ
ចន្លោះមិនឃើញ
ធី ម៉េងហ៊ួង ស្មាត់ស្ដាំរបស់ក្រុមជ្រើសជាតិឆ្នេរខ្សាច់កម្ពុជា នឹងចាប់ដៃគូគ្នាជាមួយ ជុក សោភា ហៅឌូក លេងនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះនៅវៀតណាម សម្រាប់ការប្រកួតបាល់ទះឆ្នេរខ្សាច់វិញ្ញាសា ២ស្មើ ហើយឆ្នាំនេះស្មាត់របស់មហាផ្ទៃជឿថា ខ្លួន នឹងលេងយល់ចិត្តគ្នាបានល្អជាងកាលស៊ីហ្គេមលើកមុន។
យុវជនវ័យក្មេងទើបតែឈានចូលវ័យ២០ឆ្នាំរូបនេះបានឲ្យដឹងថា «ឆ្នាំនេះខ្ញុំសង្ឃឹមថា យើងនឹងធ្វើបានល្អជាងមុនបង ព្រោះអីយើងហាត់លេងយល់ចិត្តគ្នាល្អជាងមុន។ ខ្ញុំមើលឃើញថា យើងអាចលេងយល់ចិត្តគ្នាបានចន្លោះពី ៦០ ទៅ ៧០ % ។ អ្វីដែលពិសេសឆ្នាំនេះយើងទាំងពីរនាក់អាចបាំងល្អជាងមុន និងផ្ដាច់បានល្អជាងមុន»។
ការហ្វឹកហាត់របស់អ្នកទាំងពីរខាងលើបានចាប់ផ្ដើមកាលខែមេសា ឆ្នាំ២០២១ មក ដើម្បីត្រៀមស៊ីហ្គេមនៅវៀតណាមនេះ។ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះនៅវៀតណាម នឹងធ្វើឡើងចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខណៈ ដែលការប្រកួតសម្រាប់វិញ្ញាសាបាល់ទះឆ្នេរខ្សាច់ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២។ សម្រាប់ស៊ីហ្គេមឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅហ្វីលីពីន កម្ពុជាមិនបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ ពោលគឺធ្លាក់ក្នុងពូល ដែលកាលនោះគឺ ឥណ្ឌូណេស៊ី ឈ្នះមេដាយមាស ថៃឈ្នះមេដាយប្រាក់ និង ហ្វីលីពីន ឈ្នះមេដាយ សំរឹទ្ធ៕