- 2022-04-04 03:21:13
- បាល់ទះ
ជិតមានដំណឹងល្អពីរបួសស្មាត់យុនស្រែស្រែហើយ សល់រយៈពេលប៉ុណ្ណេះទៀត ទើបគេអាចចូលហាត់វិញបាន
- 2022-04-04 03:21:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតមានដំណឹងល្អពីរបួសស្មាត់យុនស្រែស្រែហើយ សល់រយៈពេលប៉ុណ្ណេះទៀត ទើបគេអាចចូលហាត់វិញបាន
ចន្លោះមិនឃើញ
កីឡាករឆ្នើមរបស់ក្លឹបរដ្ឋបាលរាជធានីភ្នំពេញ ទុយ កុសល កំពុងសម្រាកព្យាបាលរបួសចង្កេះដែលឈឺចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ ហើយគេនឹងចូលហ្វឹកហាត់ជាមួយក្រុមបានវិញនៅក្នុងពេល់ដ៏ខ្លីខាងមុខ។
កីឡាកររហស្សនាមយុនស្រែស្រែ បានឆ្លើយតបនឹងសំណួរដែល Sabay សួរពីស្ថានភាពរបួសរបស់គេយ៉ាងដូច្នេះថា គេមិនទាន់អាចចូលហ្វឹកហាត់ជាមួយក្រុមបានទេនៅពេលនេះ ពោលគឺត្រូវសម្រាកព្យាបាលរបួសសាច់ដុំខាងក្នុងឱ្យជាដាច់ជាមុនសិន។
ស្មាត់ល្អទាំងការម៉ាត់ផ្ដាច់និងផ្លែសេវារូបនេះបានបញ្ជាក់ថា ៖«ធូរហើយតែរបួសខាងក្នុងសាច់ដុំអត់ទាន់ជាចឹង ទុកទាល់វាជាដាច់សិនទើបហាត់បាល់វិញ កន្លះខែទៀតបង (ទើបហាត់បាន)»។
ដោយសារតែរបួសធូរស្រាលលេងធូរស្រាលលេង ទើបធ្វើឱ្យរបួសចង្កេះរបស់ស្មាត់មកពីខេត្តកំពតមិនអាចជាដាច់ ហើយបានរើរធ្ងន់ធ្ងរឡើងវិញ ក្រោយពីប្រកួតក្រៅផ្លូវការ៣ទល់៤ជាមួយក្រុមខ្លាកំណាចកំពង់ស្ពឺនៅតារាងបាល់ទះ F1 ផ្ដុំវត្តសំរោងអណ្ដែតកាលពីពេលថ្មីៗនេះ។
អវត្តមានរបស់ស្មាត់យុនក្នុងក្រុមរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឱ្យអ្នកគាំទ្រវិស័យកីឡាបាល់ទះមានការសោកស្ដាយ ដ្បិតជាស្មាត់ល្អមានទេព្យកោសល្យមួយរូប ខណៈក្រុមរបស់គេត្រូវប្រកួតប្រជែងដណ្ដើមពានរង្វាន់ធំៗក្នុងស្រុកជាហូរហែ៕