- 2022-04-01 13:09:25
- បាល់ទាត់
Arteta ឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែមីនា ក្រោយដឹកនាំ Arsenal ឡើង Top 4 នៅ PL
- 2022-04-01 13:09:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta ឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែមីនា ក្រោយដឹកនាំ Arsenal ឡើង Top 4 នៅ PL
ចន្លោះមិនឃើញ
លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បានឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំ Premier League នៅខែមីនា ក្នុងថ្ងៃនេះ។
ក្នុងខែមីនាកន្លងទៅនេះ លោក Arteta បានដឹកនាំក្រុមកាំភ្លើងធំរបស់លោកសរុបចំនួន៤ប្រកួត ក្នុងនោះឈ្នះ ៣ប្រកួតដោយឈ្នះនឹង Watford ៣-២, Leicester City ២-០ និង Aston Villa ១-០ រីឯ១ប្រកួតទៀតគឺក្នុងលទ្ធផលចាញ់នឹង Liverpool ០-២។
ប្រកួតឈ្នះ៣ដង និងចាញ់១ដងបែបនេះ បានធ្វើឲ្យ Arsenal ឡើងដល់ Top 4 ក្នុងតារាងប្រកួត PL ដោយមាន៥៤ពិន្ទុ រីឯក្លឹប Man City ជាក្លឹបឈានមុខក្នុងការប្រកួតមាន ៧០ពិន្ទុ។
នេះជាលើកទី២ហើយក្នុងអាជីពរបស់ លោក Arteta ដែលឈ្នះពានអ្នកចាត់ការឆ្នើម ប្រចាំខែរបស់ PL នេះ ដោយលើកទី១ គឺឈ្នះនៅខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ៕