- 2022-03-31 11:45:27
- បាល់ទាត់
Aguero សុខៗមានអារម្មណ៍ថា អាចត្រលប់មកលេងបាល់ទាត់បានវិញ
- 2022-03-31 11:45:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aguero សុខៗមានអារម្មណ៍ថា អាចត្រលប់មកលេងបាល់ទាត់បានវិញ
ចន្លោះមិនឃើញ
Sergio Aguero បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅក្លឹប Barcelona កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ក្រោយមានបញ្ហាបេះដូង ដែលមិនអាចបន្តលេងទៀតបាន។
យ៉ាងណាកាលពីពេលថ្មីៗនេះ អតីតខ្សែប្រយុទ្ធ Barca រូបនេះបាននិយាយទៅកាន់សារព័ត៌មាន Tyc Sports ថានៅសុខៗគេមានអារម្មណ៍ហាក់ដូចជាអាចត្រលប់មកចូលក្នុងអាជីពជាកីឡាករបាលទាត់វិញ។
Aguero បាននិយាយថា៖" កាលពីម្សិលមិញ (ថ្ងៃអង្គារ) នៅសុខៗខ្ញុំមានអារម្មណ៍ហាក់ដូចជា ខ្ញុំអាចត្រលប់មកលេងបាលទាត់បានវិញអញ្ចឹង។ ក្រុមគ្រូពេទ្យបានប្រាប់ខ្ញុំថា កុំឲ្យខ្ញុំពាក់ព័ន្ធនឹងសកម្មភាពលេងបាល់ទាត់ហ្នឹង ៥-៦ខែ តែយ៉ាងណាឥឡូវនេះខ្ញុំចង់ទៅហ្វឹកហាត់វិញបាត់ហើយហ្នឹង "។
អតីតកីឡាករបន្តថា៖" និយាយទៅខ្ញុំចង់លេងប្រកួតបាល់ទាត់នេះជាលក្ខណៈកម្សាន្តដែលខ្ញុំអាចធ្វើទៅបាន។ មានគេធ្លាប់ហៅខ្ញុំទៅ Inter Miami ទៅលេងដែរ តែខ្ញុំមិនទៅ។ ខ្ញុំចង់ផ្ញើ និងសាកសួរព័ត៌មានទាំងនេះទៅគ្រូពេទ្យខ្ញុំ "។
នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ Aguero តាំងពីឆ្នាំ២០០២ ធ្លាប់ចូលលេងបាន ៧៨៦ប្រកួត និងរកគ្រាប់បាល់បាន ៤២៧គ្រាប់ ដោយធ្លាប់លេងឲ្យក្លឹប Independiente, Atletico Madrid, Man City, Barca និងក្រុមជម្រើសជាតិអាហ្សង់ទីន៕