- 2022-03-30 11:48:15
- បាល់ទាត់
Zlatan នៅតែបន្តជួយក្រុមស៊ុយអែត ទោះមិនបានទៅលេង World Cup 2022
- 2022-03-30 11:48:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan នៅតែបន្តជួយក្រុមស៊ុយអែត ទោះមិនបានទៅលេង World Cup 2022
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិស៊ុយអែតបានបាត់ឱកាសទៅលេងប្រកួត World Cup 2022 នៅឯប្រទេសកាតា ក្រោយក្រុមជម្រើសជាតិប៉ូឡូញបានទម្លាក់ដោយយកជ័យជំនះក្នុងលទ្ធផល ២-០ នៅក្នុងថ្ងៃនេះក្នុងវគ្គជម្រុះ Play-off ។
ទោះជាមិនទៅប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនេះប៉ុន្តែ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានឆ្លើយតបក្នុងលក្ខណៈវិជ្ជមានទៅសារព័ត៌មាន Metro ដែលបានសួរគេក្រោយប្រកួតចាញ់ហើយថា គេនឹងបន្តលេងឲ្យក្រុមជម្រើសជាតិស៊ុយអែតទៀតឬយ៉ាងណា។
Zlatan បានឆ្លើយថា៖" ខ្ញុំសង្ឃឹមថានឹងបានបន្តលេងឲ្យទៀត។ ឲ្យតែខ្ញុំនៅមានសុខភាពអាចលេងកើត ខ្ញុំនឹងនៅតែបន្តលេង និងបន្តជួយក្រុមនេះទៀត "។
គ្រូបង្គោលក្រុមជម្រើសជាតិស៊ុយអែត លោក Janne Andersson ក៏ស្វាគមន៍ Zlatan ផងដែរថា ឲ្យតែគេនៅចង់បន្ត និងមានសុខភាពទៅរួច គេនឹងនៅតែអាចជួយក្រុមលោកអញ្ចឹង។
នៅខែតុលា ឆ្នាំ២០២២ខាងមុខ Zlatan នឹងមានវ័យ ៤១ឆ្នាំហើយ ដោយកីឡាករនេះបានចូលជួយក្រុមជម្រើសជាតិរបស់ខ្លួនតាំងពីឆ្នាំ២០០១ មកដោយចូលលេងបាន ១២១ប្រកួត និងរកបាន៦២គ្រាប់។ Zlatan ធ្លាប់បង្ហាញខ្លួននៅ World Cup លើកចុងក្រោយបំផុតនៅឆ្នាំ២០០៦៕