• 2022-03-29 12:16:12
  • បាល់ទាត់

Van Gaal យល់​ថា​ Ten Hag មិន​គួរ​ទៅ​ដឹកនាំ​ Man Utd នោះ​ទេ​​

  • 2022-03-29 12:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik ten Hag គ្រូ​បង្គោល​ក្លឹប​ Ajax ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ លោក​ជា​បេក្ខជន​ឈាន​មុន​ដែល​នឹង​ទៅ​ដឹកនាំ​ក្លឹប​ Manchester United នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ បន្ទាប់​ពី​លោក​ Ralf Rangnick ។

យ៉ាង​ណា​លោក​ Louis van Gaal គ្រូ​ជម្រើស​ជាតិ​ហុល្លង់​ និង​ជា​អតីត​អ្នកចាត់ការ​របស់​ក្លឹប​ Man Utd ផង​ដែរ​នោះ​បាន​ឲ្យ​យោបល់​ទៅ​ លោក​ Ten Hag ដោយ​មិន​គួរ​ទៅ​ដឹកនាំ​ក្រុម​បិសាច​ក្រហម​នេះ​នោះ​ទេ​ ដោយ​សារ​ក្លឹប​នេះ​ផ្ដោត​ទៅ​លើ​តែ​ការ​ចំណេញ​លុយ​នោះ​ទេ​។​

លោក​ Van Gaal បាន​និយាយ​ថា​៖" Erik Ten Hag ជា​គ្រូ​បង្គោល​ដ៏​អស្ចារ្យ​​ម្នាក់​ អញ្ចឹង​ហើយ​នេះ​ល្អ​ណាស់​សម្រាប់​ Man Utd បើ​យក​បាន​។ គ្រាន់​តែ​ថា​ Man Utd ជា​ក្លឹប​ផ្ដោត​ទៅ​លើ​ការ​ចំណេញ​លុយ​ អញ្ចឹង​វា​ពិបាក​សម្រាប់​គ្រូ​ដឹកនាំ​ក្លឹប​នេះ​ក្នុង​ការ​សម្រេច​ចិត្ត​ណាស់​។ Ten Hag គេ​គួរ​តែ​ទៅ​ក្លឹប​ណា​ដែល​គិត​រឿង​បាល់ទាត់​ជា​ធំ​គឺ​ល្អ​ជាង​ "។

សូមរំលឹកផង​ដែរ​ថា​ Van Gaal ធ្លាប់​ជា​អ្នកចាត់ការ​របស់​ Man Utd កាល​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់