- 2022-03-24 02:58:48
- បាល់ទាត់
ស្ថានភាព Chelsea ជួបវិបត្តិ Jorginho ត្រៀមរត់ទៅលេងនៅអ៊ីតាលីវិញ
- 2022-03-24 02:58:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានភាព Chelsea ជួបវិបត្តិ Jorginho ត្រៀមរត់ទៅលេងនៅអ៊ីតាលីវិញ
ចន្លោះមិនឃើញ
ភ្នាក់ងាររបស់ Jorginho បានទម្លាយម្ដងទៀតថា ខ្សែបម្រើរបស់ Chelsea រូបនេះអាចនឹងចាកចេញពីក្លឹបដែលកំពុងជួបវិបត្តិ ដោយនឹងទៅលេងនៅ Serie A។
លោក Joao Santos បាននិយាយថា Jorginho អាចនឹងចូលរួមជាមួយ AC Milan, Inter, Juventus, Roma ឬ Napoli។ ខណៈកន្លងទៅលោកធ្លាប់បានទៅពិភាក្សាជាមួយក្លឹប Barcelona និង Paris Saint-Germain លើអនាគតកីឡាករវ័យ៣០ឆ្នាំផងដែរ។
អនាគតរបស់ Jorginho នៅ Stamford Bridge កំពុងស្ថិតក្នុងមន្ទិល បន្ទាប់ពី Chelsea ជាប់បម្រាមមិនឲ្យពង្រីកកុងត្រាថ្មីជាមួយកីឡាករក្នុងក្លឹបបច្ចុប្បន្ន។ វាក៏ព្រោះតែរដ្ឋាភិបាលអង់គ្លេសបានដាក់ទណ្ឌកម្មលើប្រធានក្លឹបលោក Roman Abramovich។
កីឡាករសញ្ជាតិអ៊ីតាលីដែលឈ្នះពាន Champions League និង Club World Cup ជាមួយ Chelsea នឹងអស់កុងត្រាជាមួយក្លឹបនៅរដូវក្ដៅឆ្នាំ២០២៣។ លោក Santos បានបញ្ជាក់ថា ក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍ Jorginho។ ហើយការទៅលេងនៅ Seier A គឺជាក្ដីសុបិនរបស់គេ។ គេអាចនឹងទៅលេងនៅ Mina, Inter, Juve, Roma ឬ Napoli៕