- 2022-03-23 12:41:49
- បាល់ទាត់
អនុប្រធាន Barcaថា Dembele អាចនៅបន្តបាន ឲ្យតែពេញចិត្តចង់បន្ត
- 2022-03-23 12:41:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធាន Barcaថា Dembele អាចនៅបន្តបាន ឲ្យតែពេញចិត្តចង់បន្ត
ចន្លោះមិនឃើញ
លោក Rafael Yuste អនុប្រធានក្លឹប Barcelona បាននិយាយទៅកាន់ Catalunya Radio កាលពីម្សិលមិញថា ខ្សែប្រយុទ្ធ Ousmane Dembele អាចនៅបន្តបានជាមួយក្លឹបលោក ឲ្យតែគេពេញចិត្តនឹងចង់នៅបន្ត។
Dembele នឹងចប់កុងត្រាជាមួយ Barca នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយកាលពីខែមករា ឆ្នាំ២០២២ កីឡាករនេះមានភាពរកាំរកូសខ្លាំងជាមួយក្លឹបរឿងបន្តកុងត្រាថ្មីនេះ រហូតដល់ថ្នាក់ លោក Xavi គ្រូបង្គោលក្លឹប ក៏ដូចជាខាងក្លឹបទាំងមូលមិនពេញចិត្ត លែងចរចាបន្តកុងត្រាថ្មី និងឲ្យជម្រើសកីឡាករនេះចាកចេញពីក្លឹបតែម្ដង។
យ៉ាងណាក្រោយមក ជាពិសេសគឺកាលពីថ្មីៗនេះ Dembele បានបង្ហាញទម្រង់លេងល្អដល់ក្រុមដែលធ្វើឲ្យ លោក Xavi ក៏ដូចជាថ្នាក់ដឹកនាំ Barca ពេញចិត្តខ្លាំងនឹងទម្រង់លេង ក៏ដូចជាការខិតខំទាំងក្នុងពេលប្រកួត និងពេលហ្វឹកហាត់។
ដោយសារតែមើលឃើញពីការខិតខំបែបនេះ នៅខណៈនេះខាង Barca បានឲ្យជម្រើសនៅបន្តដល់ Dembele វិញហើយដោយ លោក Rafael បាននិយាយថា៖" ឲ្យគេពេញចិត្តនឹងនៅបន្តនៅទីនេះ ដែលនេះជាអ្វីដែលខ្ញុំគិតថាអាចទៅរួចផងដែរនោះ គឺយើងនឹងអាចជួបជាមួយនឹងភ្នាក់ងាររបស់គេម្ដងទៀត និយាយគ្នារឿងនៅបន្តជាមួយពួកយើងតែម្ដង "៕
ប្រភព៖ Fotmob