- 2022-03-22 11:26:11
- បាល់ទាត់
ដោយសារតែកីឡាករមួយនេះទើប Juventus មិនបន្តកុងត្រាថ្មីជាមួយ Dybala
- 2022-03-22 11:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារតែកីឡាករមួយនេះទើប Juventus មិនបន្តកុងត្រាថ្មីជាមួយ Dybala
ចន្លោះមិនឃើញ
នៅក្នុងថ្ងៃនេះ Maurizio Arrivabene នាយកប្រតិបត្តិក្លឹប Juventus បានធ្វើការសម្រេចចិត្តច្បាស់លាស់ហើយថា ក្លឹបលោកនឹងមិនបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Paulo Dybala នោះទេខណៈដែរកុងត្រារវាងកីឡាករនេះ និងក្លឹបនេះនឹងបញ្ចប់នៅរដូវកាលនេះ។ នេះបើយោងតាមការចុះផ្សាយកំពូលអ្នកកាសែតអ៊ីតាលី Fabrizio Romano ។
ទាក់ទងនឹងបញ្ហាមិនបន្តកុងត្រាថ្មីជាមួយ Dybala លោក Arrivabene បានបកស្រាយទៅកាន់អ្នកកាសែតផងដែរថា ដោយសារតែការមកដល់របស់ខ្សែប្រយុទ្ធ Dusan Vlahovic មកកាន់ក្លឹបលោកកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ Juventus សម្រេចប្ដូរគម្រោងដោយ Dybala លែងស្ថិតនៅក្នុងផែនការចម្បងសម្រាប់ក្លឹបលោកទៀតហើយ។
តាមពិតទៅកាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ Juventus ធ្លាប់បានចរចាផ្ដល់កុងត្រាថ្មីទៅ Dybala ក្នុងរយៈពេលវែងរហូតដល់ឆ្នាំ២០២៦ ដោយឲ្យជួយកាត់ប្រាក់ពលកម្ម យ៉ាងនៅពេលនេះក្លឹបអ៊ីតាលីនេះសម្រេចហើយដោយមិនបន្តកុងត្រាជាមួយ ដូច្នេះខ្សែប្រយុទ្ធនេះនឹងចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅរដូវកាលក្ដៅខាងមុខ។
Dybala បានមកលេងឲ្យ Juventus នេះ ៧ឆ្នាំហើយ ដោយចូលលេងបាន ២៨៣ប្រកួត និងស៊ុតចូលបាន ១១៣គ្រាប់។
រីឯ Vlahovic ដែលទើបផ្លាស់មកកាន់ Juventus នេះចូលលេងបាន ១១ប្រកួត និងរកបាន ៥គ្រាប់ហើយ៕