• 2022-03-22 04:33:29
  • បាល់ទាត់

​​មើល​រាង​​ Sexy កប់​​ Fan ​ក្លឹប​ Angkor Tiger សញ្ជាតិ​ អៀរឡង់​​ម្នាក់​នេះ​​ជា​សង្សារ​ József Keaveny

  • 2022-03-22 04:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hopevioletmay ជា​ឈ្មោះ​លើ​​គណនី​ Instagram ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​​​ជា​សង្សារ​របស់​​ខ្សែ​ប្រយុទ្ធ​លេខ​១០ របស់​ក្លឹប​ Angkor Tiger, József Keaveny ហើយ​កញ្ញារូប​នេះ​មាន​សញ្ជាតិ​ អៀរឡង់។

​​តាម​ប្រភព​​ពី​​លោក មាន់ ព្រៃ ​​មេ​ Fan របស់​ Angkor Tiger បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​គឺ​កញ្ញា​សញ្ជាតិ​ អៀរឡង់ ​ខាង​លើ​ និង​កីឡាករ József Keaveny តែង​ឃើញ​មាន​ភាព​ស្និទ្ធស្នាល​​​គ្នា​​ក្រោយ​ពេល​ប្រកួត​ចប់​​ម្ដង​ៗ​។ ​លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ​អ្នក​ទាំង​ពីរ​ជា​សង្សារ​ហ្នឹង​គ្នា ហើយ​កញ្ញា​រូប​នេះ​ក៏​តែ​ង​​បង្ហាញ​ខ្លួន​ទៅ​គាំទ្រ​ផ្ទាល់​ដល់​ទីលាន​​ផង​ដែរ​។

​រំលឹក​ថា កាល​​​ពី​ពេល​ថ្មី​ៗ​ក្នុង​ជំនួប​ Angkor Tiger យក​ឈ្នះ​ក្លឹប​ភ្នំពេញ​ក្រោន ៤-២ ​នៅ​​ទឹក​ដី​ខេត្ត​សៀមរាប​នោះ​ម្ចាស់​គណនី Instagram ឈ្មោះ Hopevioletmay ​ក៏​បាន​បង្ហាញ​ខ្លួន​​ក្នុង​នាម​ជា​អ្នក​គាំទ្រ​របស់​ Tiger ផ​ង​ដែរ​ ដែល​ការ​បង្ហាញ​ខ្លួន​របស់​កញ្ញា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​តាម​រយៈ​ការ​បញ្ចេញ​ភាព​ Sexy និង​​រូប​សម្រស់​ស្រស់​សោភា​៕

រូប​ភាព ៖ គណនី Instagram ( Hopevioletmay) និងក្លឹប​ Angkor Tiger

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់