- 2022-03-22 03:02:45
- បាល់ទាត់
បញ្ហាកុងត្រា Dybala នឹងចេញពី Juventus ដោយគ្មានតម្លៃខ្លួនពេលចប់រដូវកាលនេះ
- 2022-03-22 03:02:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាកុងត្រា Dybala នឹងចេញពី Juventus ដោយគ្មានតម្លៃខ្លួនពេលចប់រដូវកាលនេះ
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ Paulo Dybala នឹងចាកចេញពីក្លឹប Juventus នៅរដូវក្ដៅនេះ បន្ទាប់ពីបរាជ័យក្នុងការយល់ព្រមកុងត្រាថ្មីជាមួយក្លឹបយក្សនៅប្រទេសអ៊ីតាលី។
កុងត្រាបច្ចុប្បន្នរបស់ Dybala ជាមួយ Juventus នឹងអស់ពេលបញ្ចប់រដូវកាលនេះ ហើយគេធ្លាប់បាននិយាយជាមួយក្លឹបលើកិច្ចព្រមព្រៀងរយៈពេលវែង។ ប៉ុន្តែពេលនេះគេនឹងដើរចេញពីក្លឹបដោយគ្មានតម្លៃខ្លួន បន្ទាប់ពី Juventus បានផ្លាស់ប្ដូរលក្ខខណ្ឌលើសំណើដែលពួកគេបានធ្វើជាមួយកីឡាករសញ្ជាតិអាហ្សង់ទីន។
ផ្អែកតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano ឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងពាក្យសម្ដីកាលពីខែតុលាបញ្ជាក់ថា Dybala នឹងទទួលបាន៨លានអឺរ៉ូ បូកជាមួយ២លានអឺរ៉ូបន្ថែមទៀតសម្រាប់ប្រាក់បៀវត្សរ៍រហូតដល់ឆ្នាំ២០២៦ ប៉ុន្តែពេលនេះ Juventus បានសម្រេចចិត្តផ្លាស់ប្ដូរសំណើ។
សម្រាប់លក្ខខណ្ឌថ្មីរបស់ Juventus បានធ្វើឲ្យ Dybala មិនពេញចិត្តឡើយ។ ហើយគេពេលនេះកំពុងចរចាជាមួយក្លឹបថ្មីផ្សេងៗ។ ក្លឹបធំៗនៅអង់គ្លេសដូចជា Manchester United, Liverpool និង Spurs កន្លងទៅសុទ្ធតែធ្លាប់ទាក់ទង Dybala៕