• 2022-03-22 02:57:04
  • បាល់ទាត់

​Ultra Fan របស់​ Tiger មាន​សមាជិក​ជិត ​១៥០​នាក់​និង​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ដើម្បី​ចូល​រួម​​បាន?

  • 2022-03-22 02:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពី​ពេល​ថ្មី​ៗ​នេះ​គេ​ឃើញ​ថា Ultra Fan របស់​ក្លឹប​ Angkor Tiger ​ហាក់​មាន​ចំនួន​យ៉ាង​ច្រើន​ក្នុង​ពេល​មាន​ការ​ប្រកួត​ម្ដង​ៗ​ពិសេស​នៅ​លើ​​ទឹក​ដី​របស់​ Angkor Tiger នា​ខេត្ត​សៀម​រាប​តែ​ម្ដង​។ ​សម្រាប់​ចំនួន​តួលេខ​ច្បាស់​ការ​បច្ចុប្បន្ន​អាមមី​របស់ Tiger មាន​ចំនួន ១៤៧ នាក់​ទាំង​​ក្មេង និង​ចាស់ ជា​មួយ​គ្នា​នោះ​តើ​ត្រូវ​​ការ​​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​បើ​សិន​មាន​អ្នក​ចង់​ចូល​រួម​​បន្ថែម​ទៀត​?

លោក មាន់ ព្រៃ (រូប​ថត​ Tiger)

ទាក់​ទង​​លក្ខណ​​នៃ​ការ​ចូល​រួម​​ជា​ Ultra Fan ​នេះ​លោក ផុន សុភា ​​​​ឈ្មោះ​ហៅ​ក្រៅ មាន់ ព្រៃ ​អនុប្រធាន​ទី២​នៃ​ក្រុម​អ្នក​គាំ​របស់​ Tiger ​​ឲ្យ​ដឹង​ថា ដើម្បី​ចូល​ជា​សមាជិក​នេះ​បាន​ចាំ​បាច់​ត្រូវ​ឆាត​ទៅ​ Page ផ្លូវ​ការ​​ Tiger Army ឬ​ក្រុម​ការ​ងារ ឬ​ថ្នាក់​ដឹក​នាំ​ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​​នូវ​លក្ខខណ្ឌដូច​ខាង​ក្រោម ៖

  • ទី១​-សមាជិក ត្រូវ​ចេះ​ច្រៀង

  • ទី២-កាយ​វិការ ឬ​រាំ

  • ទី៣-គោរព​ថ្នាក់ដឹក​នាំ

  • ទី៤-​មិន​ត្រូវ​ជេរប្រមាថ​ កីឡាករ

  • ទី៦- រក្សាភាពថ្លៃថ្នូរ មិន​ឈ្លោះ​គ្នា

  • ទី៧-ត្រូវ​មាន​ឯកសណ្ឋាន​ ដែល​ថ្នាំ​ដឹក​នាំ​បាន​កំណត់

  • ទី៨-គោរព​ពេល​វេលា ។ល។

​​​អនុ​ប្រធាន​ទី​២​ខាង​លើ​បាន​បញ្ជាក់​បន្ថែម​ថា​« ចំពោះ​សមាជិក​ថាយ​ហ្គឺរ មាន​ប្រើ​កាត​ និង​ប្រើ​សំបុត្រ តែ​បច្ចុប្បន្ន​នេះ​ពួក​យើង មិន​ប្រើ​កាត​ទេ គឺ​ប្រើ​ឯកសណ្ឋាន ទឹក​ក្រូច​សុទ្ធ​គឺ មាន​សិទ្ធិ​ចូលរួម​ការ​ប្រកួត​ ដោយ​មិន​​បាច់​ចំណាយ​លុយ​ទេ»។ លោក​បន្ថែម​ទៀត​ថា ​ការ​មិន​ចំណាយ​​នេះ​គឺ​ចង់​ផ្ដោត​តែ​លើ​ការ​ប្រកួត​​ក្នុង​ទឹក​ដី​តែ​ប៉ុណ្ណោះ​។ ចំណែក​ការ​ប្រកួត​ក្រៅ​​ដី​វិញ ឬ​តាម​ខេត្ត​ផ្សេង​ៗ អាច​មាន​​ចំណាយ​ខ្លះ​ៗ ពោល​គឺ​ជួយ​គ្នា​ដើម្បី​បាន​ទៅ​ចូល​រួម​គាំទ្រ​តែ​​ម្លៃ​សមរម្យ​ណា​មួយ​។

​សូម​បញ្ជាក់​ថា នា​ថ្ងៃ​ប្រកួត​ទល់​បឹង​កេត​ចុង​សប្ដាហ៍​នេះ​ក្រុម​អ្នក​គាំទ្រ​របស់ Tiger នឹង​មក​ចូល​រួម​គាំទ្រ​ក្លឹប​របស់​ខ្លួន​ផង​ដែរ​៕ ​​​

រូបភាព៖ ក្លឹប Angkor Tiger

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់