- 2022-03-22 02:17:27
- បាល់ទាត់
លុយលែងសំខាន់ដូចទឹកដី Lomachenko ស្ម័គ្រស្លាប់ការពារជាតិក៏មិនទៅប្រកួតដណ្ដើមខ្សែក្រវាត់ដែរ
- 2022-03-22 02:17:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លុយលែងសំខាន់ដូចទឹកដី Lomachenko ស្ម័គ្រស្លាប់ការពារជាតិក៏មិនទៅប្រកួតដណ្ដើមខ្សែក្រវាត់ដែរ
ចន្លោះមិនឃើញ
កំពូលអ្នកប្រដាល់ Vasyl Lomachenko ហាក់មិនចាប់អារម្មណ៍ចង់ទៅប្រកួតវិញឡើយ ទោះបីប្រទេសអ៊ុយក្រែនបើកផ្លូវឲ្យទៅប្រកួតក៏ដោយ ព្រោះតែគេចង់បន្តការពារជាតិទល់នឹងរុស្សី។
ថ្មីៗកន្លងទៅនេះអ្នកចាប់គូ (Promoter) Bob Arum បានបញ្ជាក់ថា លោកទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអ៊ុយក្រែនក្នុងការមានសិទ្ធិអាចនាំ Lomachenko អាចចេញពីប្រទេសដើម្បីត្រៀមខ្លួនប្រកួតជាមួយ George Kambosos។ លោក Arum បានបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែនសប្បាយសម្រាប់ការអនុញ្ញាតឲ្យ Lomachenko ប្រកួតទល់នឹង Kambosos និង Usyk វាយជាមួយ Joshua។
ត្បិតតែមានការចាប់គូបែបនេះក្ដីប៉ុន្តែ Lomachenko ដូចជាគ្មានចេតនាចង់ប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយ Kambosos ឡើយ ។ បើតាមអ្នកចាប់គូ Lou DiBella បានប្រាប់សារព័ត៌មានថ្មីៗនេះថា លោកបានទៅនិយាយជាមួយលោក Egis Klimas ដែលជាអ្នកគ្រប់គ្រងរបស់ Lomachenko ហើយគេបានបញ្ជាក់ថា Loma នឹងមិនអាចប្រកួតជាមួយ George បានឡើយ។ Loma ក៏មិនបានផ្ដល់ចម្លើយដែរ ដូច្នេះការប្រកួតមិនអាចកើតឡើងឡើយ។
Lomachenko និងមិត្តរួមជាតិ Usyk បច្ចុប្បន្នកំពុងស្ថិតនៅសមរភូមិជួរមុខការពារទីក្រុងគៀវ។ មកទល់នឹងពេលនេះប្រទេសរុស្សីបានវាយលុកនិងឈ្លានពានប្រទេសអ៊ុយក្រែនអស់រយៈពេលជិតមួយខែហើយ។ ពលរដ្ឋអ៊ុយក្រែនជាច្រើនបានចូលស្ម័គ្រចិត្តបម្រើទ័ពដើម្បីការពារប្រទេសរបស់ពួកគេ។
កងកម្លាំងរុស្ស៊ី បានរុលមកកាន់កៀកក្រុងគៀវហើយ ដោយបន្ដផ្លោងគ្រាប់ចូលទីក្រុងនេះកាន់តែខ្លាំងឡើង។ នៅតាមបណ្ដាក្រុងសំខាន់ៗដទៃទៀត ក៏រុស្ស៊ីកំពុងវាយប្រហារទាំងថ្ងៃទាំងយប់ដែរ ដោយលែងខ្វល់ពីជនស៊ីវីល ចាស់ ក្មេងអ្វីទៀតហើយ។ អ្វីដែលសំខាន់នៅពេលនេះ រុស្ស៊ី ក្រោមបញ្ជារបស់បុរសខ្លាំងពូទីន ត្រូវតែយកឈ្នះលើអ៊ុយក្រែនឱ្យបានក្នុងសង្គ្រាមមួយនេះ។ ដោយឡែកបើងាកទៅមើល ទឹកចិត្តរបស់ទ័ពអ៊ុយក្រែនវិញ ក៏មិនព្រមចុះចាញ់ដូចគ្នា។ កាលពីម្សិលមិញនេះ ប្រមុខថ្នាក់ដឹកនាំអ៊ុយក្រែន បានប្រកាសជំហរថាមិន ទម្លាក់អាវុធចុះចាញ់នោះទេ ពួកគេនឹងបន្ដច្បាំងរហូតទោះសល់ទាហានត្រឹមតែម្នាក់ ក៏មិនរត់ចោលជួរដែរ៕