- 2022-03-18 07:29:29
- បាល់ទាត់
លោក Lee Tae Hoon ដាក់គោលដៅយក៣ពិន្ទុពីក្រុមគីរីវង់ឲ្យបាន
- 2022-03-18 07:29:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Lee Tae Hoon ដាក់គោលដៅយក៣ពិន្ទុពីក្រុមគីរីវង់ឲ្យបាន
ចន្លោះមិនឃើញ
លោក Lee Tae Hoon គ្រូបង្វឹកក្លឹបវិសាខាបានកំណត់ថា នឹងយក៣ពិន្ទុឲ្យបានពីក្រុម គីរីវង់សុខសែនជ័យឲ្យបាននាជំនួបសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា (Cambodian Premier League ) នៅកីឡដ្ឋានព្រីនស៍វេលាម៉ោង៦:៣០នាទីយប់។
អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាខាងលើបាននិយាយថា «ជាដំបូងយើងកំពុងរៀបចំដើម្បី ដាក់គោលដៅឈ្នះការប្រកួតជាមួយគីរីវង់សុខសែនជ័យ និងទទួលបាន៣ពិន្ទុ»។ គ្រូបង្វឹកដដែលបន្ថែមថា វាជារឿងខកចិត្តដែលក្រុមរបស់ខ្លួនធ្វើមិនបានល្អ ដោយរបូត៣ពិន្ទុកាលពីសប្ដាហ៍ទី២។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងបានសម្ដែងការសោកស្ដាយ និងសុំទោសចំពោះអ្នកគាំទ្រ ដែលបង្ហាញចេញនូវលទ្ធផលដ៏ខកចិត្តចំនួនពីរប្រកួតដំបូងដើមរដូវកាលថ្មី។ តែយ៉ាងលោក និងក្រុមការងារបាន និងកំពុងប្រឹងប្រែងរៀបចំក្រុមឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តជាមួយក្លឹបត្រឡប់មកវិញ។
រំលឹកថា ពីរប្រកួតដំបូងរបស់វិសាខាចាញ់ក្រុមណាហ្គាវើលដ៏១-០កាលប្រកួតសប្ដាហ៍ទី២ និងឈ្នះ Angkor Tiger ៣-១ កាលប្រកួតសប្ដាហ៍ទី១៕