- 2022-03-17 07:52:29
- បាល់ទាត់
ហ៊ត ឈិនជិន ៖ ខ្ញុំប្រឹងដើម្បីខ្លួនឯង…ទោះពេលនេះគ្មានអ្នកណាមើលឃើញខ្ញុំក៏ដោយ
- 2022-03-17 07:52:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ត ឈិនជិន ៖ ខ្ញុំប្រឹងដើម្បីខ្លួនឯង…ទោះពេលនេះគ្មានអ្នកណាមើលឃើញខ្ញុំក៏ដោយ
ចន្លោះមិនឃើញ
«ខ្ញុំប្រឹងប្រែងដើម្បីខ្លួនឯង និងលេងដើម្បីឈ្មោះនៅលើអាវរបស់ខ្ញុំ ទោះពេលនេះគ្មានអ្នកណាមើលឃើញ ប៉ុន្តែអ្នកទាំងអស់គ្នា នឹងចងចាំខ្ញុំនៅថ្ងៃណាមួយ» នេះជាសម្ដីរបស់កីឡាករមកពីខេត្តប៉ៃលិន ហ៊ត ឈិនជិន ដែលកំពុងប្រកបអាជីពនៅក្លឹបគីរីវង់សុខសែនជ័យ។
កីឡាករកើតឆ្នាំ២០០១ រូបនេះបានបន្ថែមទាក់ទងសំនួរដែលបានសួរថា «តើការលើកឡើងនេះប្អូនចង់សំដៅលើក្លឹប និងជម្រើសជាតិ?» គឺ«និយាយរួមទាំងពីរបង ព្រោះបច្ចុប្បន្នបងដឹងហើយ ខ្ញុំមិនទាន់ទទួលបានអ្វីជាផ្លែផ្កាទេបង ចឹងមានតែការខិតខំទេបង ដើម្បីនៅថ្ងៃខាងមុខទៀតបង ដើម្បីឲ្យគេចងចាំខ្ញុំខ្លះដែរបង»។
ខ្សែបម្រើពាក់លេខ៨រូបនេះលើកឡើងទៀតថា រូបគេពិតជារំពឹងថា ក្ដីស្រមៃដែលធ្វើឲ្យគេមើលឃើញខ្លួនទាំងក្នុងក្រុម និងជម្រើសជាតិមួយនេះនឹងអាចក្លាយជាការពិតព្រោះអីនៅពេលនេះមានក្រុមគ្រួសារ កំពុងចាំជួយលើកទឹកចិត្តពីក្រោយខ្នងជំរុញដល់ការប្រឹងប្រែងរបស់គេ។
យុវជនកើតថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០១ រូបនេះបានចូលលេងបាល់ទាត់ដំបូងជាមួយយុវជនក្រោមអាយុ ១៣ ឆ្នាំរបស់ខេត្តប៉ៃលិន កាលឆ្នាំ២០១៤ ក្រោយមកក៏ទទួលបានឱកាសចូលហាត់បាល់ទាត់នៅបាទីនៅឆ្នាំ២០១៦។ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនៅសាលាបាល់ទាត់ជាតិបាទីចំនួន២ឆ្នាំ ពោលគឺចុងឆ្នាំ២០១៨គេក៏ត្រូវបានក្លឹបអាជីពបឹងកេតកោះហៅឲ្យចូលលេងនៅឈុតយុវជនក្រោមអាយុ១៨ឆ្នាំ។ បង្ហាញខ្លួនជាមួយយុវជនបឹងកេតបានតែមួយឆ្នាំកូនពៅក្នុងគ្រួសាររូបនេះក៏បានឡើងមកលេងឈុតធំតែម្ដង។ លេងឲ្យឈុតធំបឹងកេតឆ្នាំ២០២០មិនបានបង្ហាញខ្លួនលេងក្នុងលីគទេ ហើយរដូវកាលថ្មី២០២១គេក៏ផ្លាស់មកកាន់គីរីវង់សុខសែនជ័យ៕