• 2022-03-17 04:27:46
  • បាល់ទាត់

អ៊ុំ​ វិចិត្រ ផ្ញើ​សារ​ដាស់តឿន​យុវជន​ជំនាន់​ក្រោយ​ទ័ព​ «​សង្ឃឹម​ប្អូន​ៗនឹង​​ប្រឹងប្រែង​​ដើម្បី​ខ្លួន​ឯង​»​​​​

  • 2022-03-17 04:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​អ្នក​ចាំ​ទី​ជម្រើសជាតិ​កម្ពុជា និង​ក្លឹប​​ទ័ព (Tiffy Army ) អ៊ុំ វិចិត្រ ​បាន​ផ្ញើ​សារ​ទៅ​កាន់​យុវជន​របស់​ទ័ព​​ជំនាន់​ក្រោយ «​សង្ឃឹម​ប្អូន​ៗនឹង​​ប្រឹងប្រែង​​ដើម្បី​ខ្លួន​ឯង​»​​​​។ ​​

អ្នក​ចាំ​ទី​ដែល​ទើប​ត្រឡប់​ពី​ខ្ចី​ជើង​នៅ​ភ្នំពេញ​ក្រោន​ខាង​លើ​បាន​និយាយ​ថា «គាត់​ស្តី​ឲ្យ​ គាត់​ដាស់​តឿន គាត់​ប្រៀន​ប្រដៅ​ គឺ​គាត់​ចង់​ឲ្យ​ប្អូនៗ​ល្អ ​បើ​ជំនាន់​បង​មាន​ទាំង​លួច​ជេរ​គាត់​ទៀត​ តែ​ពេល​នេះ​ប​ង​ដើរ​មក​ដល់​ចំនុច​នេះ​គឺ​ដោយសារ​ពាក្យ​គាត់​ទាំង​នោះ​សង្ឃឹម​ថា​ប្អូនៗ​ និង​ព្យាយាម​ប្រឹងប្រែង​ដើម្បី​ខ្លួន​ឯង»។

​​សារ​ខាង​លើ​គឺ​ផ្ដោត​ទៅ​កាន់​យុវជន​របស់​ទ័ព​​ក្នុង​អំឡុង​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក​។ ​​រំលឹក​ថា​ អ៊ុំ វិចិត្រ ជា​អ្នក​ចាំ​ទី​ដែល​មាន​បទ​ពិសោធ​ក្រាស់ក្រែល​ក្នុង​ទីលាន​ និង​ជា​កីឡាករ​រៀមច្បង​របស់​ទ័ព​ម្នាក់​នា​ពេល​បច្ចុប្បន្ន​។ អ្នក​ចាំ​ទី​រូប​នេះ​ក៏​ធ្លាប់​ទទួល​បាន​​ការ​បណ្ដុះ​បណ្ដាល​ក្នុង​ចង្កោម​ជម្រើស​ជាតិ​ ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​របស់​គេ​ខិត​មក​រក​​​កីឡាករ​អាជីព​ម្នាក់​បាន​យ៉ាង​ល្អ​ប្រសើរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី