• 2022-03-16 13:41:08
  • បាល់ទាត់

Wengerថា​ កម្រិត​ Mbappe ស្រដៀង​នឹង​ Pele និង​ល្អ​ជាង​ Haaland

  • 2022-03-16 13:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Arsene Wenger អតីត​អ្នកចាត់ការ​ក្លឹប​ Arsenal បាន​និយាយ​ទៅ​កាន់​ BEIN Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កម្រិត​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe គឺ​ដល់​ Pele ហើយ​គេ​ល្អ​ជាង​ ខ្សែ​ប្រយុទ្ធ Erling Haaland បន្តិច​។

Wenger បាន​និយាយ​ថា​៖" នៅ​ពេល​ខ្ញុំ​ឃើញ​ Mbappe ដំបូង​ ខ្ញុំ​និយាយ​ដាក់​ប៉ុស្តិ៍​ទូរទស្សន៍​បារាំង​មួយ​ថា​ គេ​លេង​ដូច​ជា​ Pele នៅ​ខ្លួន​គេ​អញ្ចឹង​។ ម្នាក់​ៗ​កាល​នោះ​គិត​ខ្ញុំ​ថា​ខ្ញុំ​ចម្លែក​រាង​ឆ្កួត​បន្តិច​ដែរ​ ប៉ុន្តែ​ក្រោយ​មក​ឥឡូវ​នេះ​មាន​ណា​ គេដល់​កម្រិត​មួយ​មួយ​ហ្នឹង​មែន​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ទៅ​ សមត្ថភាព​របស់​គេ​គឺ​ល្អ​ជាង​ Haaland បន្តិច​។ គេ​ល្អ​ចម្លែក​តែ​ម្ដង​ គេ​មិន​មែន​បាន​ត្រឹម​តែ​ល្បឿន​រត់​លឿន​នោះ​ទេ​ តែ​គេ​ឆ្លាត​ គុណភាព​បច្ចេកទេស​លេង​នានា​ល្អ​ អាច​វិភាគ​ដើម្បី​លេង​ក្នុង​ការ​ប្រកួត​បាន​លឿន​ល្អ​។ គេ​ខិតខំ​ បើក​ចិត្ត​ទូលាយ​ និយាយ​ឲ្យ​ចំ​ទៅ​គេ​អស្ចារ្យ​តែ​ម្ដង​ "។

នៅ​រដូវកាល​នេះ​ Mbappe ចូល​លេង​ឲ្យ​ PSG បាន​៣៦ប្រកួត​ និង​រក​បាន​ ២៦គ្រាប់​ហើយ យ៉ាង​ណា​នៅ​ខណៈ​នេះ​ គេ​នៅ​តែ​មិន​ទាន់​សម្រេច​ពី​អនាគត​របស់​គេ​ជា​ផ្លូវការ​ថា​នៅ​ PSG បន្ត​ ឬ​ក៏​ផ្លាស់​ទៅ​កាន់​ Real Madrid ដោយ​ក្លឹប​ទាំង​ពីរ​សុទ្ធ​តែ​ចង់​បាន​កីឡាករ​រូប​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់