• 2022-03-16 02:05:59
  • បាល់ទាត់

Simeone ​រត់​គេច​ដប​ទឹក​សុទ្ធ​ព្រាត ​ក្រោយ​អ្នក​គាំទ្រ Man Utd គប់​ដាក់​យប់មិញ

  • 2022-03-16 02:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Diego Simeone ​បាន​រត់​ចូល​ទៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ភ្លាម​ៗ ​ក្រោយ​ចប់​ការ​ប្រកួត ​ដោយសារ​តែ​អ្នក​គាំទ្រ Manchester United ​បាន​គប់​ដប​ទឹក​សុទ្ធ​ដាក់​ខ្លួន​ខ្លាំង​ពេក។

​ក្រុម​របស់​លោក Simeone ​បាន​ទម្លាក់​ក្រុម Man Utd ​ពី​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​នៅ​យប់មិញ ​ដោយ​ឈ្នះ​ក្នុង​លទ្ធផល ១-០។ ​តែ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ភ្លាម ​លោក Simeone ​ក៏​ដើរ​ទៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ភ្លាម​ដែរ តែ​ក៏​ត្រូវ​អ្នក​គាំទ្រ Man Utd ​ធ្វើ​បាប​ដោយ​គប់​ដប​ទឹក​សុទ្ធ​ដាក់​តែ​ម្ដង។ ​ដោយសារ​តែ​ដូច្នេះ​ហើយ​ទើប​លោក​រត់​ចូល​យ៉ាង​លឿន​ដើម្បី​គេច​ខ្លាច​ត្រូវ​ក្បាល ​មាន​របួស​។

​តែ​បើ​តាម​វីដេអូ គេ​ក៏​បាន​ឃើញ​ដប​ខ្លះ​ត្រូវ​ក្បាល​របស់​លោក Simeone ​ផង​ដែរ។ ​ការ​ដែល​អ្នក​គាំទ្រ​គប់​ដាក់​លោក​នេះ ​ត្រូវ​បាន​មតិ​មួយ​ចំនួន​យល់​ឃើញ​ថា​ដោយសារ​តែ​លោក​មិន​បាន​ទៅ​ស្វាគមន៍​អ្នក​ចាត់ការ Man Utd ​លោក Rangnick ​។ ការ​ធ្វើ​បែប​នេះ​មើល​ទៅ​មិន​សមរម្យ​សម្រាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ ទើប​ពួកគេ​ធ្វើ​បែប​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់