• 2022-03-15 13:28:53
  • បាល់ទាត់

Chelsea ស្នើ​សុំ​លេង​ប្រកួត​បិទទ្វារ​ ត​ទល់​នឹង​ Middlesbrough ក្នុង​ប្រកួត​ FA Cup

  • 2022-03-15 13:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea ស្នើ​សុំ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ FA ឲ្យ​លេង​ប្រកួត​បិទទ្វារ​ដោយមិនមានអ្នកគាំទ្រចូល​រួម ក្នុងការ​ប្រកួតតទល់នឹង​ក្លឹប​ Middlebrough ក្របខ័ណ្ឌ​ FA Cup ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២០ ខែ​មីនា ឆ្នាំ​២០២២​ (ម៉ោង​កម្ពុជា)​ ខាង​មុខ​។

ការ​ស្នើ​សុំ​បែប​នេះ​ គឺ​ដោយ​សារ​តែ​បញ្ហា​រឿង​ Chelsea មិន​​អាច​​លក់​សំបុត្រ​ទៅ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​បាន​ ឲ្យ​អ្នក​គាំទ្រ​ចូល​មើល​ពេញ​ទី​លាន​ការ​ប្រកួត​ខាង​លើ​។

ក្រោយ​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​ ទោះ​ជា​ Chelsea ​បាន​ខំ​ចរចា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ ដែលធ្វើឲ្យហួសពេល​លក់សំបុត្រ​សម្រាប់​ការ​ប្រកួត ហើយក៏បង្ខំ​ចិត្តធ្វើ​បែប​នេះ​​។

ក្លឹប​តោ​ខៀវ​នេះ​នឹង​ខិត​ខំ​ធ្វើ​ការ​ចរចា​បន្ត​ទៀត​ ព្រោះ​ថា​ការ​ប្រកួត​នៅ​រដូវកាល​នេះ​នៅមាន​ច្រើន​តទៀត៕ ​ ​

ប្រភព៖ chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម