• 2022-03-15 03:55:27
  • បាល់ទាត់

ហេតុ​ផល​នេះ​ហើយ ដាវ នីម ថា​ខ្លួន​លេង​មិន​ទាន់​ស៊ីចង្វាក់​ជាមួយ​ក្រុម​ឡើយ

  • 2022-03-15 03:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​​កាល​ឆ្នាំ​២០២២​នេះ​ខ្សែ​ប្រយុទ្ធ ដាវ នីម បាន​ផ្លាស់​ពី​ក្លឹប​បាល់ទាត់​គិរីវង់សុខសែនជ័យទៅ​កាន់​ណាហ្គាវើលដ៍។ ការ​មក​កាន់​ក្លឹប​ថ្មី​នេះដែរ ដាវ នីម ថា​រូប​គេ​លេង​មិន​ទាន់​យល់​ចិត្ត​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ឡើយ​ទេ។

ដាវ នីម / រូបភាពណាហ្គាវើលដ៍

លេង​មិន​ទាន់​យល់​ចិត្ត ដ្បិត​គេ​ជា​កីឡា​ករ​ចំណូល​ថ្មី ខណៈ​លីគកំពូល​កម្ពុជា​ក៏​ទើប​តែ​ចាប់​ផ្ដើម ដែល​មក​ទល់​នឹង​ពេល​នេះ​ណាហ្គា​វើ់លដ៍​ ទើប​លេង​បាន​២​ប្រកួត​ប៉ុណ្ណោះ។ ពីរ​ប្រកួត​កន្លង​មក​ ដាវ នីម ត្រូវ​បាន​លោកគ្រូ​បង្គោល ឃឹម បូរី ប្ដូរ​ចូល​នៅ​ចុង​ម៉ោងទាំងអស់។

អតីត​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​គិរីវង់សុខសែនជ័យ បាន​បញ្ជាក់​បន្ថែម​ថា ៖«លីគ​ទើប​ចាប់​ផ្ដើម អត់​សូវ​យល់​ពី​គ្នា វា​អត់​ទាន់​ចូល​ចង្វាក់​គ្នា តែ​យើង​ធ្វើ​ម៉េច​យើង​ខំប្រឹងយើង​ស្ដាប់​គ្រូ​ណែនាំ ស្ដាប់​មិត្ត​ភ័ក្តិ​បងបង​ក្នុង​ក្រុម​ យើង​ខំប្រឹង​ព្យាយាម​លេង​ឱ្យ​យល់ពី​គ្នា»។

រដូវ​កាល​ថ្មី​ជាមួយ​ទ្រនំ​ថ្មី ដាវ នីម បាន​ប្ដេជ្ញា​ថា​គេ​នឹង​​ខំប្រឹង​ប្រែង​ហ្វឹកហាត់ យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គ្រូនិង​មិត្ត​រួម​ក្រុម ដើម្បី​ជួយ​ឱ្យ​ក្លឹប​បាល់ទាត់​ណហា្គា​វើលដ៍​កាន់​តែ​រីកចម្រើននិង​ទទួល​បាន​លទ្ធផល​ល្អ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់