- 2022-03-15 02:13:55
- បាល់ទះ
កក្រើកហើយ! ពាក់កណ្ដាលខែ៥ នឹងមានការប្រកួតក្រៅផ្លូវការបីស្មើរវាង រាជ និងវៀតណាមនៅខេត្តកំពង់ស្ពឺ
- 2022-03-15 02:13:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកហើយ! ពាក់កណ្ដាលខែ៥ នឹងមានការប្រកួតក្រៅផ្លូវការបីស្មើរវាង រាជ និងវៀតណាមនៅខេត្តកំពង់ស្ពឺ
ចន្លោះមិនឃើញ
នៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ នឹងមានការប្រកួតបាល់ទះក្រៅផ្លូវការបីស្មើដ៏កក្រើករវាងកីឡាករកម្ពុជានិងកីឡាករវៀតណាម នៅតារាងបាល់ទះស្មីតក្រុងច្បារមនខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យដឹងពីលោក ស្មីត អ្នកប៉ះសេរបស់ស្មាត់ទូចអង្គរក្ស។
លោកស្មីតបានបង្ហើបប្រាប់ថា Sponsor ខាងវៀតណាមចង់នាំកីឡាកររបស់ពួកគេលេងជាមួយកីឡាករកម្ពុជា ប៉ុន្តែគេមិនឱ្យមានស្មាត់យុនស្រែស្រែ និងឥន្ទ្រីពិឃាដឌូកឡើយ។ បីស្មើស្រុកខ្មែរជ្រើសកីឡាករណាជ្រើសទៅ ហាមមិនឱ្យមានយុននិងឌូក។
លោកស្មីតដែលជា Sponsor ធំមួយរូបពន្យល់ថា ៖«គេថាកីឡាករស្រុកខ្មែរយកអ្នកណាយកទៅ តែគេអត់ហ៊ានជាមួយស្មាត់យុននិងឌូកទេ។ រាជគេឱ្យគេអត់ខ្លាចទេ»។
បើមិនមានយុននិងឌូក ជម្រើសដ៏ល្អរបស់កម្ពុជា លោកស្មីតមើលឃើញអធិរាជប្រអប់ស្មាត់រាជឆ្វេង ទូចអង្គរក្សស្មាត់ស្ដាំ ចំណែកអ្នកប៉ះសេមានពីរជម្រើសគឺ នួន វិចិត្រ អ្នកប៉ះសេដៃទី២របស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស និង ប៊ន ណារិទ្ធ អ្នកប៉ះសេដៃទី១របស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ការប្រកួតនេះលេងដោយសេរី ប៉ុន្តែមិនប៉ះសេ និងបោកជាប់ដៃឡើយ។ យ៉ាងណាសម្រាប់កីឡាករខាងវៀតណាមលោកស្មីតក៏មិនទាន់ដឹងដែរថា គេមិនសមត្ថភាពកម្រិតណាទេ ជាកីឡាករជម្រើសជាតិវៀតណាម ឬកីឡាករលេងក្រៅប្រព័ន្ធដែរ៕