• 2022-03-10 12:45:20
  • បាល់ទាត់

Leonardoថា​ Pochettino នឹង​នៅ​តែ​បន្ត​ដឹកនាំ​ PSG ដដែល​ក្នុង​រដូវកាល​នេះ​

  • 2022-03-10 12:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ក្លឹប​ Paris Saint Germain បាន​ប្រកួត​ចាញ់​នឹង​ក្លឹប​ Real Madrid ៣-១ ក្របខ័ណ្ឌ​ UEFA Champions League ជើង​ទី​២ ក្នុង​ថ្ងៃ​នេះ​ ដែល​ធ្វើ​ឲ្យ​ក្លឹប​បារាំង​នេះ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ដណ្ដើម​ពាន​មួយ​នេះ​ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ លោក​ Mauricio Pochettino នឹង​ត្រូវ​បញ្ចប់​ពី​តួនាទី​ជា​គ្រូ​បង្គោល​ក្លឹប​នៅ​ឆាប់ៗ​ខាង​មុខ​។

យ៉ាង​ណា​ក្រោយ​ព័ត៌មាន​ទាំង​នេះ​លេចឮខ្លាំង ​លោក​ Leonardo Araujo នាយក​កីឡា​ PSG បាន​ចេញ​មុខ​និយាយ​ទៅ​កាន់​សារព័ត៌មាន​ RMC ថា​ លោក​ Pochettino នឹង​បន្ត​ដឹកនាំ​ក្លឹប​លោក​ក្នុង​រដូវកាល​នេះ​ទៀត​អញ្ចឹង​។

លោក​ Leonardo បាន​និយាយថា​៖" PSG យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​បន្ត​រួប​រួម​ជា​មួយ​គ្នា​ទៀត​។ Pochettino នៅ​តែ​ស្ថិត​ក្នុង​ផែន​ការយើង​ បន្ត​ជា​អ្នក​ដឹកនាំ​ក្រុម​នេះ​ដដែល​អញ្ចឹង​។ នៅ​ពេល​អញ្ចឹង​​យើង​មិន​គួរ​គិត​ពី​រឿង​ផ្លាស់​ប្ដូរ​គ្រូ​នោះ​ទេ​ "។

សម្រាប់​រដូវកាល​ខាង​មុខ​ លោក​ Pochettino ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ មាន​ក្លឹប​ជា​ច្រើន​ទាក់ទង​ចង់​បាន​ ដែល​ក្នុង​នោះ​គឺ​ក្លឹប​ Man Utd ជា​ក្លឹប​ដែល​ទាក់ទង​ចែចូវ​លោក​រហូត​មក​៕​

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់