• 2022-03-10 03:03:09
  • បាល់ទាត់

​លោក Honda នឹង​ដឹក​នាំ​យុវជន​កម្ពុជា​​ទៅ​វៀតណាម​ដោយ​ផ្ទាល់​

  • 2022-03-10 03:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Keisuke Honda អ្នក​ចាត់​ការ​ក្រុម​គោព្រៃ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា ​ហើយ​ត្រូវ​បាន​គេ​​ដឹង​ថា លោក​បាន​ធ្វើ​ដំណើរ​ទៅ​​មើល​ការ​ប្រកួត​នានា​ក្នុង​លីគ​កំពូល​កម្ពុជា នឹង​បាន​ទៅ​លេង​យុវជន​នៅ​បាទី​​ផង​ដែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ចំណែក​ការ​ដឹក​នាំ​ទៅ​លេង​ស៊ីហ្គេម​នៅ​វៀតណាម​លោក ​ក៏​ដឹក​នាំ​ដោយ​ផ្ទាល់​ដូច​គ្នា។

​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា ​​អ្នក​ចាត់​ការ​​ខាង​លើ​ នឹង​​ដឹក​នាំ​យុវជន​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ​ទៅ​លេង​ស៊ីហ្គេម​នៅ​វៀតណាម​ដោយ​ផ្ទាល់។ ត្រង់​ការ​មក​​ដល់​កម្ពុជា​នៅ​ថ្ងៃ​ណា​នោះ​​លោក​មិនទាន់​អាច​បញ្ជាក់​បាន​ទេ។

​ចំណែក​រឿង​លោក​ទៅ​ជប៉ុន​វិញ​នៅ​ពេល​ណា​ ​អគ្គលេខាធិការ​ខាង​លើ​បាន​ប្រាប់​ដែរ​ថា លោក Honda នឹង​ទៅ​ជប៉ុន​វិញ​នៅ​ថ្ងៃ​ទី​១១ ​ស្អែក​នេះ​​។ ​លោក​បាន​​មក​ដឹក​នាំ​​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​កម្ពុជា​កាល​ពី​​​ដើម​ខែ​​កុម្ភៈ ដើម្បី​​ដឹក​នាំ​លេង​ពាន AFF U23 Championship 2022 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ក្រុម​បាល់ទាត់​យុវជន​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ​ នឹង​ហោះ​ទៅ​កាន់​ទឹក​ដី​វៀតណាម​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ ដើម្បី​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី