
- 2022-03-10 02:01:45
- បាល់ទាត់
Pochettino ថាអយុត្តិធម៌ណាស់សម្រាប់គ្រាប់បាល់របស់ Benzema
- 2022-03-10 02:01:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettino ថាអយុត្តិធម៌ណាស់សម្រាប់គ្រាប់បាល់របស់ Benzema
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់ក្លឹប Paris Saint-Germain លោក Mauricio Pochettino បាននិយាយថា គ្រាប់ដំបូងរបស់ Real Madrid កាលពីយប់មិញមិនសមឲ្យចូលទេ។
ក្លឹបយក្សអេស្ប៉ាញ Real Madrid បានយកឈ្នះជើងទីពីរពានរង្វាន់ Champions League លើ PSG ក្នុងលទ្ធផល ៣-១។ ដោយសរុបទាំងពីរជើង Madrid ឈ្នះ៣-២ បានឱកាសបន្តទៅលេងវគ្គ៨ក្រុមចុងក្រោយជាបន្តទៀត។
ក្នុងការប្រកួតយប់មិញ គ្រាប់បាល់ដំបូងរបស់ Real ធ្វើបានដោយខ្សែប្រយុទ្ធ Karim Benzeman បន្ទាប់ពីគេបានព្យាយាមទៅដណ្ដើមបាល់ពីអ្នកចាំទី Gianluigi Donnarumma។ យ៉ាងណាមិញ គ្រាប់បាល់នោះត្រូវបានអ្នកចាត់ការរបស់ PSG លោក Pochettino គិតថា Benzeman បានបង្កកំហុសលើកីឡាកររបស់លោក។
ក្រោយចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបាននិយាយថា ពិតជាមានអារម្មណ៍អយុត្តិធម៌ច្រើន ព្រោះតែគ្រាប់បាល់។ វាច្បាស់ណាស់ Benzema បង្កកំហុសលើ Donnarumma។ ស្ថានភាពអារម្មណ៍នៃការប្រកួតបានផ្លាស់ប្ដូរ ហើយក្រុមទាំងមូលបានបង្ហាញវាច្បាស់៕