- 2022-03-07 02:08:30
- បាល់ទាត់
សាហាវហួស! ១៥នាទីចុងក្រោយ City គ្របគ្រងបាល់ដល់ទៅ៩២% ធ្វើឲ្យ Neville ខឹងខ្លាំង
- 2022-03-07 02:08:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវហួស! ១៥នាទីចុងក្រោយ City គ្របគ្រងបាល់ដល់ទៅ៩២% ធ្វើឲ្យ Neville ខឹងខ្លាំង
ចន្លោះមិនឃើញ
Gary Neville បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទៅលើកីឡាករ Manchester United បន្ទាប់ពីបរាជ័យ ៤-១ ដោយសារថ្វីជើង Manchester City។
ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne បានបង្ហាញទម្រង់លេងល្អហួសកាលពីយប់មិញ ដោយដើរតួជាកីឡាករសំខាន់ក្នុងជំនួបជាមួយ United។ កីឡាករសញ្ជាតិបែលហ្ស៊ិកនិងមិត្តរួមក្រុម Riyad Mahrez ធ្វើបានម្នាក់២គ្រាប់ដូចគ្នា ខណៈ Jadon Sancho ជាអ្នករកបានមួយគ្រាប់ឲ្យ United។
ជារឿងភ្ញាក់ផ្អើលនៅ ១៥នាទីចុងក្រោយនៃការប្រកួត ស្ថិតិបង្ហាញថា City គ្រប់គ្រងបាល់ដល់ទៅ៩២% ឯ Man Utd មានតែ៨%ប៉ុណ្ណោះ។ ចំណុចនេះហើយបានធ្វើឲ្យ Neville ដែលកំពុងអត្ថាធិប្បាយលើ Sky Sports ខឹងជាខ្លាំង ដល់ថ្នាក់គប់កន្សែងចោល។ Neville បាននិយាយថា វាពិតជាអាម៉ាស់ណាស់ ហើយក៏មិនដែលឃើញបែបនេះក្នុងការប្រកួតផ្សេងៗដែរ។
ជ័យជម្នះនេះ Man City នៅតែបន្តឈរកំពូលតារាង Premier League មាន៦៩ពិន្ទុ គម្លាតពីក្រុមលេខ២ Liverpool ៦ពិន្ទុ។ ឯ Man Utd កំពុងនៅលេខ៥មាន៤៧ពិន្ទុ៕