- 2022-03-04 07:21:01
- បាល់ទាត់
Adriano ព្យាករថា Johnson នឹងឃ្លេមនុស្សដែក Rodtang ឲ្យចុះចាញ់ទឹកទី២
- 2022-03-04 07:21:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Adriano ព្យាករថា Johnson នឹងឃ្លេមនុស្សដែក Rodtang ឲ្យចុះចាញ់ទឹកទី២
ចន្លោះមិនឃើញ
នាថ្ងៃសៅរ៍ ទី២៦ ខែមីនាខាងមុខនេះ អ្នកលេងគុនចម្រុះ Adriano Moraes នឹងទស្សនាការប្រកួតកូនកាត់ដែលមានលក្ខន្តិកៈពិសេសមិនធ្លាប់មានសម្រាប់ស្ថាប័ន ONE Championship នៅព្រឹត្តិការណ៍ប្រកួតខួប១០ឆ្នាំ ONE X។
ក្នុងព្រឹត្តិការណ៍ប្រកួតជាប្រវត្តិសាស្ត្រនេះ ជើងឯកគុនចម្រុះពិភពលោក១២សម័យកាលរបស់អាមេរិក Demetrious Johnson ត្រូវប្រកួតជាមួយជើងឯកមួយថៃពិភពលោក Rodtang Jitmuangnon ដែលមានច្បាប់ប្រកួតពិសេស។ ស្របពេលជាមួយគ្នាជើងឯកគុនចម្រុះពិភពលោក Moraes នឹងការពារខ្សែក្រវាត់ពិភពលោកទល់នឹងជើងខ្លាំហជប៉ុន Yuya Wakamatsu នារាត្រីជាមួយគ្នាក្នុងប្រទេសសិង្ហបុរី ប៉ុន្តែលោកនៅតែឆ្លៀតពេលមកវិភាគជំនួបគូពិសេសរវាង Johnson និង Rodtang ។
កីឡាករប្រេស៊ីលបាននិយាយថា៖ "Rodtang ជាកំពូលកីឡាករមួយថៃ ជាតារាកំពុងល្បី។ ខ្ញុំជឿ DJ ពិតជាឆ្លាតដែលទទួលយកការប្រកួតនេះ ពីព្រោះការប្រកួតនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងស្ថាប័ន និងសាមីខ្លួនកីឡាករ ពីព្រោះការប្រកួតមានច្បាប់ពិសេសដែល ONE Championship បានបង្កើតឡើង ដូច្នេះនឹងទាក់ភ្នែកអ្នកទស្សនាទូទាំងពិភពលោក"។
ជំនួបរវាង “កណ្តុរអស្ចារ្យ” និង “មនុស្សដែក”ត្រូវធ្វើឡើងរយៈពេល៤ទឹក ហើយក្នុងមួយទឹកមានរយៈពេល៣នាទី។ ក្នុងនោះការប្រកួតច្បាប់មួយថៃទឹកទី១ និងទី៣ ហើយការប្រកួតច្បាប់គុនចម្រុះទឹកទី២ និងទី៤។ កីឡាករ Moraes ត្រូវបានគេរំពឹងឃើញពីរបៀបនៃការប្រកួតច្បាប់ថ្មីចម្រុះនេះ និងក្លាយជាសក្ខីភាពសំខាន់សម្រាប់កីឡាករទាំងពីរ។
កីឡាករប្រេស៊ីលរហស្សនាម “Mikinho”បាននិយាយថា៖ "វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំមើលការប្រកួតនេះ។ ខ្ញុំពិតជារីករាយដែលមានឈ្មោះក្នុងកម្មវិធីប្រកួតដ៏អស្ចារ្យនេះ ហើយក៏ទន្ទឹងរង់ចាំមើលការប្រកួតដ៏ពិសេសនោះដែរ។ ខ្ញុំអាចមើលការប្រកួតនេះតាមការផ្សាយផ្ទាល់"។
Adriano Moraes គិតថា Demetrious Johnson ឈ្នះ Rodtang Jitmuangnon ដោយក្បាច់ឃ្លេ ប្រកួតជាមួយ Demetrious Johnson នៅព្រឹត្តិការណ៍ “ONE on TNT I” កាលពីឆ្នាំមុន, កីឡាករប្រេស៊ីល Adriano Moraes ដឹងថា ជើងខ្លាំងអាមេរិកនេះ ហើយបានព្យាករថា គាត់នឹងគ្របដណ្តប់លើកីឡាករថៃ។ កីឡាករប្រេស៊ីលរហស្សនាម“Mikinho” ជាម្ចាស់ខ្សែក្រវាត់ជឺជីតស៊ូកម្រិតខ្មៅ និងធ្លាប់បានផ្តួល Johnson – ប៉ុន្តែរូបគេជឿថា ជំនាញក្រោមរបស់ “កណ្តុរអស្ចារ្យ” នឹងគ្រប់គ្រងលើ Rodtang ដែលពូកែជំនាញឈរ។
Moraes បាននិយាយថា៖ "ខ្ញុំជឿលើ DJ ទប់ទល់បានជាមួយក្បាច់មួយថៃរបស់ Rodtang នៅទឹកទី១ ហើយនឹងប្រើក្បាច់ក្រោមឃ្លេកីឡាករថៃក្នុងទឹកទី២ឲ្យចុះចាញ់។ ខ្ញុំជឿថា ការប្រកួតនេះមិនចប់៤ទឹកទេ ហើយជឿថា DJ នឹងឃ្លេឲ្យចុះចាញ់ក្នុងទឹកទី២"។
ថ្វីបើគិតពីការប្រកួតរបស់គេ ប៉ុន្តែ Moraes ក៏មិនភ្លេចក្នុងការផ្តោតលើការឡើងសង្វៀនការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនទល់នឹងកីឡាករជប៉ុន Yuya Wakamatsu នៅព្រឹត្តិការណ៍ខួប១០ឆ្នាំ ONE X។ ជាមួយគ្នា។
ម្ចាស់ខ្សែក្រវាត់ទម្ងន់ flyweight បាននិយាយថា៖ "ខ្ញុំចង់ឃើញអ្វីដែលជាច្បាប់អ្វីពិសេសនោះប្រព្រឹត្តទៅយ៉ាងណា។ ថ្ងៃណាមួយ គ្មាននរណាដឹងទេថា ខ្ញុំអាចមានឱកាសប្រកួតច្បាប់ពិសេសបែបនេះនាពេលអនាគត"៕