- 2022-03-03 07:46:14
- បាល់ទាត់
លោក គឹម ភក្ដី ៖ អវត្តមាន វឌ្ឍនាកា យើងនឹងបាត់បង់ឱកាសក្នុងការរៀបចំដើម្បីប្រយុទ្ធ
- 2022-03-03 07:46:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គឹម ភក្ដី ៖ អវត្តមាន វឌ្ឍនាកា យើងនឹងបាត់បង់ឱកាសក្នុងការរៀបចំដើម្បីប្រយុទ្ធ
ចន្លោះមិនឃើញ
គ្រូបង្វឹករបស់បឹងកេត លោក គឹម ភក្ដី បានរៀបរាប់ថា ការអវត្តមានខ្សែប្រយុទ្ធឆ្នើមក្នុងក្រុម ចាន់ វឌ្ឍនាកា នឹងធ្វើឲ្យបឹងកេតបាត់បង់ឱកាសក្នុងការរៀបចំ ដើម្បីប្រយុទ្ធលើទីលាន។ ការលើកឡើងនេះក្នុងបទសម្ភាសន៍ជាមួយ Sabay ក្នុងការត្រៀមខ្លួនជួប ណាហ្គាវើលដ៍ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅទីលាន បឹងកេត ក្នុងពានរង្វាន់ Cambodian Premier League វេលាម៉ោង ៣:៤៥នាទី។
ក្នុងការត្រៀមខ្លួនជួប ណាហ្គា លោក គឹម ភក្ដី បានឲ្យដឹងថា បើទោះបាត់បង់ខ្សែប្រយុទ្ធដ៏សំខាន់ ក៏បឹងកេត នឹងប្រឹងប្រែងរៀបចំប្រយុទ្ធឲ្យបានល្អ ដោយព្យាយាមដាក់កីឡាករថ្មីៗឲ្យលេង។ ជាងនេះទៅទៀតក្លឹបក៏នឹងរៀបចំប្រព័ន្ធប្រយុទ្ធឲ្យបានល្អ ដើម្បីធ្វើយ៉ាងណាស្វែងរកលទ្ធផលល្អ។
ទាក់ទងការប្រកួតនេះទល់ណាហ្គានេះដែរ បឹងកេត ច្បាស់ណាស់ នឹងប្រឹងប្រែងស្វែងការទាត់បញ្ចូលទីដៃគូឲ្យបានក្នុងជំនួបដ៏សំខាន់មួយនេះ។ នេះជាការបន្ថែមរបស់គ្រូបង្វឹកបឹងកេតខាងលើ។ រំលឹកថា ការប្រកួតលីគកំពូលកម្ពុជារដូវកាលនេះមានការប្រកួតសន្សំពិន្ទុប៉ះគ្នាចំនួន ៣ លើក ដោយមានក្រុមចូលរួមចំនួន ៨ ៕