• 2022-03-03 03:26:43
  • បាល់ទះ

លោក សាន សុក្រិត្យ ពន្យល់​ថា សឿន ហេង ​​មាន​សមត្ថភាព​ខ្ពស់ និង​យល់​ជាង​ គួន ម៉ុម

  • 2022-03-03 03:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សាន សុក្រិត្យ អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​វិសាខា ​បាន​ពន្យល់​ថា សឿន ហេង ជា​កីឡាករ​​មាន​សមត្ថភាព​ខ្ពស់ ​ហើយ​ការ​ប្រកួត​ហាក់​យល់​ជាង​ គួន ម៉ុម ។ ការ​លើក​ឡើង​នេះ​ក្រោយ​ពេល​​​ដែល គួន ម៉ុម ទំនង​មិន​អាច​ចេញ​ទៅ​លេង​នៅ​ស៊ីហ្គេម​បាន​ដោយសារ​របួស​រលាក​ស្មា​ស្ដាំ​ធ្ងន់ធ្ងរ​។

​កាល​ពី​ពេល​ថ្មី​ៗ​ត្រូវ​បាន​គេ​ដឹង​ថា គួន ម៉ុម​ បាន​រង​របួស​ខាង​លើ ហើយ​ខក​ខាន​ហ្វឹកហាត់​​ពីរ​-បី​សប្ដាហ៍​ ខណៈ​​ការ​ព្យាបាល​ហាក់​មិន​ទាន់​មាន​ការ​ធូរស្រាល​។ យ៉ាង​ណា​​ជុំ​វិញ​ការ​ចេញ​ទៅ​លេង​នៅ វៀតណាម ​គួន ម៉ុម មិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បាន​ទៅ​ទេ ខណៈ​កីឡាករ​ជម្រើស​ជាតិ សឿន ហេង ត្រូវ​បាន​គេ​ដឹង​ថា នឹង​ជំនួស​​តួនាទី​នេះ។

​សម្រាប់​សមត្ថភាព​វិញ​ក៏​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ដែរ ព្រោះ​អី ​​សឿន ហេង មិន​​ដែល​ចេញ​លេង​ក្រៅ​ផ្លូវ​ការ ប៉ុន្តែ​​​ពេល​នេះ​អតីត​​គ្រូ​របស់​វិសាខា​បាន​សរសេរ​បង្ហោះ​លើ​គណនី​របស់​ខ្លួន​ថា «​កីឡាករ សឿន ហេង គាត់​មាន​​សមត្ថភាព​ខ្ពស់ និង​យល់​ជាង​ គួន ម៉ុម, សឿន ហេង ចាញ់​ គួន ម៉ុម ត្រង់​កម្ពស់​ តែ​សមត្ថភាព​ និង​បច្ចេកទេស​មិន​ចាញ់​គ្នា​ទេ»។

​សឿន ហេង​ ជា​កីឡាករ​បាល់ទះ​អាជីព​ដ៏​​ល្អ​ម្នាក់​របស់​កម្ពុជា ហើយ​ក៏​ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​វិសាខា ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​ស្មាត់​ស្ដាំ​តំណែង​​លេខ១០​ ដែល​​ប្រិយមិត្ត​ភាគ​ច្រើន​អាច​មិន​សូវ​ស្គាល់ ប៉ុន្តែ​គេ​ជា​ស្មាត់​ដែល​មាន​​សមត្ថភាព​មិន​ធម្មតា។ ស្មាត់​ស្ដាំ​រូប​នេះ​មាន​ស្រុក​កំណើត​​នៅ​ភូមិឯករ៉ាម សង្កាត់ជើងទឹក ស្រុកកំពង់លាវ ខេត្ត ព្រៃវែង ​។ យុវជន​រូប​នេះ​ទើប​តែ​មាន​វ័យ ២១ ឆ្នាំ​ប៉ុណ្ណោះ ពោល​គឺ​គេ​កើត​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​១៩៩៩ មាន​កម្ពស់ ១,៨៣ ម៉ែត្រ​ បាន​ចូល​ខ្លួន​ហ្វឹកហាត់​បាល់ទះ​ឆ្នាំ​២០១៦ ជា​មួយ​វិសាខា និង​បាន​ជាប់​ជម្រើស​ជាតិ​ឆ្នាំ​២០១៩ ចេញ​ទៅ​លេង​នៅ​ហ្វីលីពីន​៕ ​​

លោក សាន សុក្រិត្យ កាល​នៅ​ជា​គ្រូ​បង្វឹក​វិសាខា​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់