- 2022-03-03 02:31:58
- បាល់ទាត់
នេះជាមូលហេតុ សារ ទី ត្រូវបានប្ដូរចេញក្រោយលេងបានត្រឹមជាង១០នាទី
- 2022-03-03 02:31:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាមូលហេតុ សារ ទី ត្រូវបានប្ដូរចេញក្រោយលេងបានត្រឹមជាង១០នាទី
ចន្លោះមិនឃើញ
កាលប្រកួតពានរង្វាន់ Cambodian Super Cup 2022 កាលពីពេលថ្មីៗនេះ ក្រុមវិសាខា បានប្រកួតចាញ់ក្រុមភ្នំពេញក្រោន ២-១ ដែលភ្នំពេញក្រោនបានលើកពាន។ ប៉ុន្តែក្នុងជំនួបនោះគេឃើញថា សារ ទី លេងបានតែ៤នាទីក៏មានការប៉ះទង្គិចគ្នាជាមួយកីឡាកររបស់ភ្នំពេញក្រោន ហើយក្រោយមកគេលេងបន្តបានត្រឹមជាង១០នាទីក៏ត្រូវបានប្ដូរចេញ។
ក្រោយការប៉ះទង្គិចនេះ សារ ទី បានមានបញ្ហាសាច់ដុំ ដោយរត់បានប្រហែលជាជាង១០នាទីក៏មានការឈឺចាប់ ហើយបង្ខំចិត្តប្ដូរចេញតែម្ដង។ យ៉ាងណាម្សិលមិញនេះ សារ ទី មិនទាន់បាត់ឈឺទេ ហើយគេក៏មិនទាន់អាចចូលហ្វឹកហាត់ជាមួយក្រុមវិញបានដែរ។
សម្រាប់ជំនួបទល់ក្រុម អង្គរ Tiger នាចុងសប្ដាហ៍នេះដែលជាប្រកួតទី១ នៃ Cambodian Premier League កីឡាករ សារ ទី មិនទាន់មានសង្ឃឹមបានចូលលេងដែរ៕