• 2022-03-02 12:44:41
  • បាល់ទាត់

Marcelo ចង់​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​នៅ​ Real Madrid

  • 2022-03-02 12:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Marcelo បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ​របស់​អេស្ប៉ាញ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ចង់​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​នៅ​ក្លឹប​ Real Madrid នេះ​តែ​ម្ដង​។

Marcelo បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​នៅ​ក្លឹប​ Real ដដែល​នេះ​។ នេះ​ជា​ក្លឹប​ខ្ញុំ​។ ខ្ញុំ​មាន​គំនិត​ថា​ចង់​លេង​នៅ​នេះ​រហូត​ដល់​កូន​ខ្ញុំ​ធំ​ឡើង​ ហើយ​ខ្ញុំ​នៅ​បន្ត​លេង​ជា​មួយ​គេ​ដែរ​។ ខ្ញុំ​នៅ​តែ​ចង់​លេង​បន្ត​ក្នុង​កម្រិត​មួយ​ខ្ពស់​ដូច​រាល់​ថ្ងៃ​នេះ​អញ្ចឹង​។ ឥឡូវ​នេះ​យើង​កំពុង​មាន​ប្រកួត​សំខាន់​ៗ​ជា​ច្រើន​។ ខ្ញុំ​ជា​ប្រធាន​ក្រុម​របស់​ក្លឹប​ដែល​ល្អ​ជាង​គេ​លើ​លោក​ អញ្ចឹង​ខ្ញុំ​ចង់​តែ​នៅ​នេះ​ដដែល​ ហើយ​ខ្ញុំ​ក៏​ត្រូវ​បាន​គេ​គាំទ្រ​ផង​ដែរ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​មិន​គិត​នៅ​ថ្ងៃ​អនាគត​ច្រើន​ពេក​នោះ​ទេ​។ អ្វី​ៗ​ត្រូវ​តែ​មាន​ទី​បញ្ចប់​។ និយាយ​ទៅ​ខ្ញុំ​ចង់​ចូល​និវត្តន៍​នៅ​ Real នេះ​តែ​ម្ដង​ ប៉ុន្តែ​ការ​សម្រេច​បែប​នេះ​គឺ​មិន​មែន​លើ​តែ​ខ្ញុំ​នោះ​ទេ​ "។

នៅ​ក្នុង​ឆ្នាំ​នេះ​ Marcelo មាន​អាយុ​ ៣៣ឆ្នាំ​ហើយ​ ដោយ​មក​ជា​ខ្សែការពារ​របស់​ក្លឹប​ Real Madrid តាំង​ពី​ឆ្នាំ​២០០៧ ដោយ​នឹង​បញ្ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់