- 2022-03-02 12:00:57
- បាល់ទាត់
កីឡាករ PL ដើមកំណើតអ៊ុយក្រែន ២រូបនេះ ជេរពួកកីឡាកររុស្ស៊ីថាជាពួកខួរក្បាលលាមក
- 2022-03-02 12:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ PL ដើមកំណើតអ៊ុយក្រែន ២រូបនេះ ជេរពួកកីឡាកររុស្ស៊ីថាជាពួកខួរក្បាលលាមក
ចន្លោះមិនឃើញ
ខ្សែការពារ Vitaliy Mykolenko ដែលជាកីឡាកររបស់ក្លឹប Everton និងខ្សែបម្រើ Andriy Yarmolenko ដែលជាកីឡាករក្លឹប West Ham មានដើមកំណើតអ៊ុយក្រែន បានជេរទៅកាន់ពួកកីឡាកររុស្ស៊ី ដែលស្ងៀមស្ងាត់មិនមាត់ករឿងរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែនថាជា ពួកខួរក្បាលលាមក។
ខ្សែការពារ Mykolenko បានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួនដោយមានការ Tag ជាមួយកីឡាកររុស្ស៊ីម្នាក់ដោយសរសេរថា៖" នៅខណៈពេលដែលជីវិតរបស់ប្រជាជនស្លូតត្រង់នៅអ៊ុយក្រែនត្រូវបានសម្លាប់ អ្នកឯងនិងមិត្តរួមក្រុម ដែលមានខួរក្បាលលាមកទាំងនេះនៅតែស្ងៀមស្ងាត់ទៀត។ ចាំមើលអ្នកនឹងជាប់ក្នុងឃុំគ្រងអស់មួយជីវិត ជាពិសេសគឺជីវិតកូនរបស់អ្នក។ ខ្ញុំពេញចិត្តនឹងមានរឿងអញ្ចឹងកើតឡើងមែនទែន "។
ខ្សែបម្រើ Yarmolenko វិញក៏បានជេរទៅកាន់ពួកកីឡាកររុស្ស៊ី មិនខុសពី Mykolenko ប៉ុន្មានដែរ ដោយកីឡាករ West Ham នេះហើយត្រូវបានគេដឹង បានបរិច្ចាគទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ ទៅកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដើម្បីវាយបកទៅរុស្ស៊ីវិញផងដែរ៕