- 2022-03-02 03:07:48
- បាល់ទាត់
ក្រោយអ្នកគាំទ្ររិះគន់ វិសាខា ពេលនេះលោក មាស ចាន់ណា ចេញមុខសុំទោស
- 2022-03-02 03:07:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយអ្នកគាំទ្ររិះគន់ វិសាខា ពេលនេះលោក មាស ចាន់ណា ចេញមុខសុំទោស
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះក្រុមបាល់ទាត់វិសាខាបានប្រកួតចាញ់ក្រុមបាល់ទាត់ភ្នំពេញក្រោន ២-១ ក្នុងជំនួប Cambodian Super Cup 2022 ដែលធ្វើឡើងនៅទីលានស្តាតចាស់។
ក្នុងការបរាជ័យនេះអ្នកគាំទ្ររបស់វិសាខាបានបង្ហោះសាររិះគន់ទៅកាន់ក្លឹបមួយនេះថា មិនបានឲ្យតម្លៃទៅកាន់ពួកគេជាអ្នកគាំទ្រ ពោលគឺក្រោយប្រកួតចប់គ្មានការអរគុណអ្វីបន្តិចសោះឡើយ។ ដោយសរសេរមានខ្លឹមសារទាំងស្រុងថា ៖
ក្រោយមកលោក មាស ចាន់ណា អ្នកចាត់ការរបស់ក្លឹបវិសាខា ក៏បានចេញសារសុំទោសមួយទៅកាន់អ្នកគាំទ្រ ដោយលោកបានសរសេរនៅលើគណនី Facebook របស់ខ្លួនថា «ក្នុងនាមជាអ្នកចាត់ការទូទៅ និង តំណាងឲ្យកីឡាករក្លឹបបាល់ទាត់ វិសាខាទាំងអស់ ខ្ញុំសូមអភ័យទោសដល់អ្នកគាំទ្រទាំងអស់ ចំពោះការឆ្គាំឆ្គងកាលពីប្រកួតម្សិលមិញ ហើយយើងខ្ញុំ នឹងប្ដេជ្ញាមិនឲ្យមានទង្វើបែបនេះម្តងទៀតឡើយ»
រំលឹកថាការប្រកួតយប់មិញមានអ្នកគាំទ្រសរុបជាង១ពាន់នាក់ បានចូលរួមទស្សនាដោយផ្ទាល់នៅទីលាន ក្នុងនោះអ្នកគាំទ្ររបស់វិសាខាក៏បានចូលរួមយ៉ាងច្រើនកុះករផងដែរ៕