- 2022-03-02 02:16:11
- បាល់ទាត់
គ្រូបង្វឹកភ្នំពេញក្រោន និយាយទាំងអួលដើមកសូមឲ្យរុស្ស៊ីឈប់ឈ្លានពាន អ៊ុយក្រែន
- 2022-03-02 02:16:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកភ្នំពេញក្រោន និយាយទាំងអួលដើមកសូមឲ្យរុស្ស៊ីឈប់ឈ្លានពាន អ៊ុយក្រែន
ចន្លោះមិនឃើញ
លោក Oleg Starynskyi គ្រូបង្វឹករបស់ភ្នំពេញក្រោន បាននិយាយទាំងអួលដើមកថា សូមឲ្យរុស្ស៊ីមេត្តាឈប់ឈ្លានពានប្រទេសអ៊ុយក្រែនរបស់លោកទៅ ដែលការលើកឡើងនេះក្រោយពេលក្រុមរបស់ខ្លួនឈ្នះពាន Cambodian Super Cup 2022 កាលពីយប់មិញបន្ទាប់ពីយកទៅលើវិសាខាក្នុងលទ្ធផល២-១។
គ្រូបង្វឹករូបនេះបាននិយាយថា «ខ្ញុំមានពាក្យជាច្រើនទៅកាន់ពិភពលោកជុំវិញការឈ្លានពានរបស់រុស្ស៊ី។ អ៊ុយក្រែនមិនដែលមានប្រវត្តិឈ្លានពានប្រទេសណាទេ ប្រទេសរបស់ខ្ញុំជាប្រទេសដ៏ស្លូតបូត។ ខ្ញុំសូមឲ្យរុស្ស៊ីមេត្តាបញ្ឈប់សង្គ្រាម និងឈប់ឈ្លានពានប្រទេសខ្ញុំទៀតទៅ»។
រំលឹកថា លោក Oleg Starynskyi ជាជនជាតិអ៊ុយក្រែន ដែលកំពុងកាន់ការងារនៅកម្ពុជានាមជាគ្រូបង្វឹករបស់ភ្នំពេញក្រោន លោកឈ្នះពានមែនតែម្សិលមិញ ហាក់សម្ដែងឲ្យឃើញពីទឹកមុខមិនសូវសប្បាយចិត្តប៉ុន្មានទេត្បិតអីក្រុមគ្រួសាររបស់លោកកំពុងនៅប្រទេសអ៊ុយក្រែន៕