- 2022-03-01 08:49:12
- ព័ត៌មាន
តេក្វាន់ដូពិភពលោក ដកខ្សែក្រវ៉ាត់ខ្មៅ៩ដាន់ពីពូទីនវិញ ក្រោយឈ្លានពានអ៊ុយក្រែន
- 2022-03-01 08:49:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេក្វាន់ដូពិភពលោក ដកខ្សែក្រវ៉ាត់ខ្មៅ៩ដាន់ពីពូទីនវិញ ក្រោយឈ្លានពានអ៊ុយក្រែន
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក ដកខ្សែក្រវ៉ាត់ខ្មៅ៩ដាន់វិញហើយ ក្រោយពីលោកបញ្ជាឱ្យទ័ពលុកលុយអ៊ុយក្រែន។
រុស្ស៊ី បានលុកលុយអ៊ុយក្រែន កាលពីថ្ងៃ២៤ខែកុម្ភៈឆ្នាំ២០២២កន្លងទៅ ដោយសម្រុកគ្របមកលើអ៊ុយក្រែន ដោយបញ្ជូនទ័ពរាប់ម៉ឺននាក់។ ខណៈដែលសង្គ្រាមមួយនេះបានអូសបន្លាយមកច្រើនថ្ងៃហើយ មិនទាន់មានដំណោះស្រាយនៅឡើយទេ។ ភាគីទាំងសងខាងបានបន្ដធ្វើការប្រយុទ្ធគ្នា និងបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ជារៀងរាល់ថ្ងៃ។
ដោយសារតែការឈ្លានពាននេះហើយ បានធ្វើឱ្យរុស្ស៊ីទទួលបានការពិន័យជាច្រើន ដោយសូម្បីតែផ្នែកកីឡាក៏បានដាក់ពិន័យលើពួកគេដែរ។ FIFA បានសម្រេចដកឈ្មោះក្រុមជម្រើសជាតិរុស្ស៊ីចេញពីជម្រុះ World Cup 2022 ។ UEFA បានដកឈ្មោះក្លឹបនៅរុស្ស៊ីមិនឱ្យលេងពានអន្ដរជាតិនៅអឺរ៉ុប។ ខណៈដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសឱ្យគ្រប់ប្រភេទកីឡាទាំងអស់ មិនឱ្យមានអត្ពពលិករុស្ស៊ីចូលលេងបាននោះទេ។
នៅចុងក្រោយនេះ តេក្វាន់ដូពិភពលោកក៏បានសម្រេចដកខ្សែក្រវាត់ខ្មៅ៩ដាន់ពីលោកពូ ទីន ថែមទៀត។ ដោយខ្សែក្រវ៉ាត់នេះ លោកទទួលបានតាំងពីឆ្នាំ២០១៣មក ក្នុងនាមជាអត្តពលិកតេក្វាន់ដូរជាន់ខ្ពស់៕