• 2022-03-01 07:54:58
  • បាល់ទាត់

ក្រោយ​លេង​១០ប្រកួត​​ឈ្នះ​ទាំង​អស់​​​​ ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​​រឹតតែ​​​ប្រឹង​ដើម្បី​គ្រង​ជើង​ឯក

  • 2022-03-01 07:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ទាំង​១០​លើក​ក្នុង​ការ​ប្រកួត​ទាំង​១០​របស់​ពួក ដើម្បី​កាន់​កាប់​កំពូល​តារាង​លីគ​កំពូល​កម្ពុជា​នារី។ បើ​ទោះ​ធ្វើ​បាន​ល្អ​យ៉ាង​នេះ​ហើយ​ក្ដី​ក៏​ក្រុម​មួយ​នេះ​បាន​កំណត់​ថា នឹង​បន្ត​ប្រឹងប្រែង​បន្ថែម​​ទៀត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ជើង​​​ឯក​​។

​ទាក់​ទង​ការ​លេង​បាន​ល្ង​យ៉ាង​នេះ​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ខាង​លើ​​​អ្នក​គ្រូ ម៉ៅ សាវីន ​បាន​និយាយ​ថា ក្រុម​របស់​ខ្លួន​នឹង​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​គោលដៅ​យក​ពាន​រង្វាន់​លីគ​នេះ​​ឲ្យ​បា​ន​។ យ៉ាង​ណា​អ្នក​គ្រូ​​ក៏​សូម​ធ្វើ​ការ​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ក្រុម​របស់​ខ្លួន ដែល​តែង​ចំណាយ​ពេលវេលា​មាន​តម្លៃ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ក្រុម​កីឡា​ការិនី​ភ្នំពេញ​ក្រោន។

​ជា​មួយ​គ្នា​នោះ​​ដែរ​កីឡា​​ការិនី​ក្នុង​ក្រុម​ភ្នំពេញ​ក្រោន ម៉េង​​ជា មួយ​លាង ​ដែល​លេង​តំណែង​ជា​ខ្សែ​ការពារ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ការ​ប្រកួត​របស់​ក្រុម​​​នារី​ភ្នំពេញ​ក្រោន​​ដែល​នៅ​សល់​គេ​ នឹង​ប្រឹងប្រែង​​ឲ្យ​បាន​​ខ្លាំង​​បំផុត​ដើម្បី​លើក​ពាន ហើយ​គេ​នឹង​ប្រឹងប្រែង​ដើម្បី​អ្នក​ម្ដាយ​របស់​គេ​។

​រំលឹក​ថា ការ​ប្រកួត​ដែល​នៅ​សល់​របស់​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​គឺ​ប៉ះ ណាហ្គា, សៀមរាប, កណ្ដាល និង​បាត់​ដំបង ខណៈ​​ពិន្ទុ​​បច្ចុប្បន្ន​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​មាន​៣០​ពិន្ទុ​ហើយ​ក្នុង​ចំណោម​១០​ប្រកួត​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី