- 2022-03-01 01:55:29
- បាល់ទាត់
ទោះវ័យ៤៤ឆ្នាំ តែ Buffon បានបន្តកុងត្រាជាមួយ Parma ដល់ឆ្នាំ២០២៤
- 2022-03-01 01:55:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះវ័យ៤៤ឆ្នាំ តែ Buffon បានបន្តកុងត្រាជាមួយ Parma ដល់ឆ្នាំ២០២៤
ចន្លោះមិនឃើញ
អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Buffon បានបន្តកុងត្រាថ្មីជាមួយ Parmar រហូតដល់ឆ្នាំ២០២៤ នេះមានន័យថាគេនឹងឈានដល់វ័យ៤៦ឆ្នាំពេលដែលកុងត្រានេះបញ្ចប់។
អតីតសមាជិកឈ្នះពាន World Cup វ័យ៤៤ឆ្នាំបានត្រលប់មកចូលរួមជាមួយ Parmar ដែលកំពុងលេងនៅ Serie B ជាមួយកុងត្រារយៈពេល២ឆ្នាំកាលពីរដូវក្ដៅមុន។ Buffon ធ្លាប់ឈ្នះពាន Serie A ១០លើកជាមួយ Juventus និងលេងក្នុងកំណត់ត្រា៦៥៨ប្រកួតជាមួយក្លឹប។
ក្រោយបន្ថែមកុងត្រាថ្មី Buffon បាននិយាយថា សម្រាប់គេនិងគ្រួសារនេះគឺជាថ្ងៃដ៏អស្ចារ្យ។ គេសង្ឃឹមថាទីក្រុងនិងអ្នកគាំទ្រទាំងអស់នឹងសប្បាយចិត្ត។ Buffon ដែលបង្ហាញខ្លួនប្រកួតលើកដំបូងនៅ Serie A ជាមួយ Parma កាលពីឆ្នាំ១៩៩៥ លេងបាន២៣ប្រកួតក្នុងលីគនៅរដូវកាលនេះហើយ៕