• 2022-02-28 12:54:32
  • បាល់ទាត់

Leed United នឹង​តែង​តាំង​ អតីត​គ្រូ​ Lieipzig រូប​នេះ​ មក​ធ្វើ​ជា​អ្នក​ចាត់ការ​ថ្មី​

  • 2022-02-28 12:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Leed United នឹង​តែង​តាំង​ លោក​ Jesse Marsch មក​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​ ក្រោយ​បាន​បញ្ចប់​តំណែង​លោក​ Marcelo Bielsa កាល​ពី​ថ្ងៃ​អាទិត្យ​ ម្សិលមិញ​នេះ​។

លោក​ Jesse មាន​បទពិសោធន៍​ធ្វើ​ការ​ជា​ថ្នាក់ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០១០មក ដោយ​លោក​ធ្វើ​ជា​ជំនួយ​គ្រូ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ និង​ក្លឹប​មួយ​ចំនួន​ដូច​ជា​ក្លឹប​ Leipzig ជា​ដើម​ ដោយ​កាល​ធ្វើ​ជា​ជំនួយ​គ្រូ​នៅ​ Leipzig គឺ​លោក​ជា​ជំនួយការ​របស់​ លោក​ Ralf Rangnick ផ្ទាល់​ក្នុង​កំឡុង​ឆ្នាំ​២០១៨-២០១៩ ដោយ​ពេល​នោះ​ Rangnick ជា​គ្រូ​របស់​ Leipzig ។

លោក​ក៏​មាន​បទពិសោធន៍​ជា​គ្រូ​បង្គោល​របស់​ក្លឹប​ផ្ទាល់​ផង​ដែរ​ដូច​ជា ក្លឹប​ Montreal​ ក្លឹប​ New York ក្លឹប​ Salzburg និង​ ក្លឹប​ Liepzig ។

បើ​តាម​ BBC លោក​ Jesse និង​ Leed បាន​ព្រមព្រៀង​ឯក​ភាព​គ្នា​រួច​រាល់​ហើយ​ ដោយ​លោក​ Jesse រង់ចាំ​តែ​ការ​ទទួល​បាន​នូវ​ទិដ្ឋាការ​ការងារ​មក​ធ្វើ​ការ​អង់គ្លេស​នេះ​តែ​ប៉ុណ្ណោះ​។

នៅ​ខណៈ​នេះ​ Leed ឈរ​នៅ​លំដាប់ទី១៦ ក្នុង​តារាងប្រកួត Premier League ដោយមាន​ ២៣ពិន្ទុ៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី