- 2022-02-25 03:31:21
- បាល់ទាត់
U23 វៀតណាម ដាក់អ្នកចាំទីធ្វើខ្សែប្រយុទ្ធ ២០នាទីចុងក្រោយយប់មិញ
- 2022-02-25 03:31:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U23 វៀតណាម ដាក់អ្នកចាំទីធ្វើខ្សែប្រយុទ្ធ ២០នាទីចុងក្រោយយប់មិញ
ចន្លោះមិនឃើញ
ក្រុម U23 វៀតណាម បានយកឈ្នះលើក្រុម U23 ទីម័រ ដោយបាល់ប៉េណាល់ទី ៥-៣ ក្រោយលេងស្មើគ្នា ០-០ នៅ១២០នាទីក្នុងពានរង្វាន់ AFF U23 Championship វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
សម្រាប់ការប្រកួតនេះដែរ U23 វៀតណាម មានគ្នាត្រឹម១៣នាក់ប៉ុណ្ណោះដែលអាចលេងបាន ដោយ១៣នាក់នោះ មានកីឡាករទើបជិះឡានពីវៀតណាមមក៤នាក់ទៀត។ ខណៈដែលសមាជិកក្រុមដទៃទៀត សុទ្ធតែឆ្លងមេរោគកូវីដ១៩អស់ហើយ។ តែទោះជាយ៉ាងនេះក្ដី វៀតណាម មិនបានបោះបង់ទេ ព្រោះពួកគេប្រឹងលេងរហូតបានឈ្នះក្រុមទីម័រថែមទៀត នៅវគ្គប៉េណាល់ទី។
តែមុនឈានដល់វគ្គនេះ ក្រុម U23 វៀតណាម វេទនាខ្លាំងណាស់។ កីឡាករលេងលើទីលានដួលសឹងគ្រប់គ្នា ព្រោះទើបលេងជាមួយថៃ២ថ្ងៃមុន ហើយកីឡាករ៤នាក់ទៀតនោះទើបមកពីវៀតណាម ជិះឡានក្រុងមកដល់ភ្លាមលេងភ្លាមផង។ ដោយសារតែរឿងនេះហើយ ទើបនៅ២០នាទីចុងក្រោយ ខ្សែប្រយុទ្ធវៀតណាមទៅលែងរូច ត្រូវប្ដូរហើយ។ ពួកគេមិនមានជម្រើសទេ មានតែដូរអ្នកចាំទីដែលនៅសល់ មកដាក់លេងប្រយុទ្ធក្នុងការប្រកួតនេះតែម្ដង។