• 2022-02-25 02:18:08
  • បាល់ទាត់

យុវជន​ គី រីណា ៖ ខ្ញុំ​​​​ពិបាក​​ទទួល​យក​ណាស់​ មិនគួរ​​ U23 កម្ពុជា​យើង​​​ធ្លាក់​ក្នុង​ពូល

  • 2022-02-25 02:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​ជម្រើសជាតិ​កម្ពុជា​វ័យ​១៩​ឆ្នាំ​ គី រីណា ​បាន​សម្ដែង​ការ​សោក​ស្ដាយ​​ជា​ខ្លាំង ​និង​បាន​និយាយ​ថា «​ខ្ញុំ​​​​ពិបាក​​ទទួល​យក​ណាស់​ មិនគួរ​​ U23 កម្ពុជា​យើង​​​ធ្លាក់​ក្នុង​ពូលសោះ​បង...ខ្ញុំ​ពិត​ជា​ស្ដាយ​ណាស់​បង​»។

​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​កម្ពុជា ​​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ AFF U23 Championship 2022 ដែល​កម្ពុជា​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ ក្រោយ​លេង​៣​ប្រកួត​ឈ្នះ​២ និង​ចាញ់​​១​ប្រកួត​ចុង​ក្រោយ​​ប៉ះ​ទីម័រ​ខាង​កើត​។ កា​រ​បរាជ័យ​នេះ ​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​អ្វី​ដែល​ពិសេស​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​កម្ពុជា​ដាក់​ឲ្យ​ប្រើប្រាស់​​ស្តាត​មរតក​តេជោ​ ដែល​គ្រប់​គ្នា​រំពឹង​ជា​ខ្លាំង​ថា កម្ពុជា​នឹង​អាច​​សាង​ប្រវត្តិសាស្រ្ត​បាន​ ប៉ុន្តែ​​ U23 កម្ពុជា​មិន​អាច​​ធ្វើ​បាន​។

​យ៉ាង​ណា​ក្រោយ​ការ​ធ្លាក់​​នេះ​ខ្សែ​ប្រយុទ្ធ​ស្លាប​មក​ពី​ខេត្ត​បាត់​ដំបង​បាន​​សម្ដែង​ការ​សោកស្ដាយ រហូត​គេ​សឹង​មិន​អាច​ទទួល​បាន ពី​ព្រោះ​កីឡាករ​ទាំង​អស់​​​ហាក់​មា​ន​ការ​ប្រឹងប្រែង​ខ្លាំង ហើយ​​ឆ្នាំ​នេះ​គេ​គិត​ថា នឹង​អាច​យក​បាន​លទ្ធផល​ល្អ​​ជា​ប្រវត្តិសាស្រ្ត​​ជូន​ជាតិ។ ​បញ្ហា​ក្នុង​ក្រុម​មាន​ខ្លះ​ៗ​ដែរ​ សម្រាប់​ប្រកួត​ចុង​ក្រោយ ដែល​កម្ពុជ​ាលេង​​​ចាញ់ទី​ម័រ​ខាង​កើត ១-០ ប៉ុន្តែ​អ្វី​ៗ​វា​​បាន​កន្លង​ផុត​ទៅ​ហើយ​ ដូច្នេះ​គេ​សង្ឃឹម​ថា កីឡាករ​គ្រប់​គ្នា​នឹង​ចាត់​ទុក​វា​ជា​អនុស្សាវរីយ៍​ដ៏​ឈឺចាប់​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ទៀត​​ត្រៀម​ការ​ប្រកួត​ក្រោយ​ៗ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី