• 2022-02-24 02:29:20
  • បាល់ទះ

រំលឹក​​ស្នាដៃ​លោក សាន សុ​ក្រិត្យ ធ្លាប់​ឈ្នះ​ពាន​អ្វី​ខ្លះ​ជា​​មួយ វិសាខា មុន​ពេល​ចែក​ផ្លូវ​គ្នា?

  • 2022-02-24 02:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សាន សុក្រិត្យ​ ទើប​តែ​បាន​ប្រកាស​ពី​ពេល​ថ្មី​ៗ​នេះ​ស្ដី​ពី​ការ​ចូល​កាន់​តំណែង​នៅ​ក្លឹបអគ្គស្នងការ​រាជធានី​ភ្នំពេញ ក្នុង​នាម​គ្រូ​ជំនួយ​ដូចទៅនឹង​​លោក​គ្រូ ​សោម ចំណាប់ដែរ​។ ​​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា លោក​ជា​​អតីត​គ្រូ​ជម្រើសជាតិ​​បាល់ទះ​លើ​ក្ដារ​ និង​ជា​​អតីត​គ្រូ​បង្វឹក​ដ៏​ជោគជ័យ​ម្នាក់​នៅ​វិសាខា​។ ចុះ​តើ​​​គ្រូ​បង្វឹក​រូប​នេះ​ធ្លាប់​​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​អ្វី​ខ្លះ​ក្នុង​អំឡុង​នៅ​ដឹកនាំ​វិសាខា​​?

លោក សាន សុក្រិត្យ បច្ចុប្បន្ន​មាន​វ័យ​៤៣​ឆ្នាំ​​ហើយ ​ដោយ​លោក​បាន​ចូល​រួម​ជា​មួយ​វិសាខា​កាល​​ឆ្នាំ​២០១៦ ហើយ​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​ការ​ជួយ​វិសាខា​ឲ្យ​ឈ្នះ​ពាន​ដូច​ជា​​ឆ្នាំ​២០១៦ ឈ្នះ​ពាន​​កីឡា​ជាតិ​​លើក​ទី​១ ​​មក​ដល់​ឆ្នាំ​២០១៧ ឈ្នះ​ពាន Leo Cup ដល់​ឆ្នាំ​២០១៨ ឈ្នះ​ពាន Cambodia League ឆ្នាំ​២០១៨​ដដែល​ឈ្នះ​ពាន​​​​បាល់ទះ​អាជីព​កម្រិត​​« ខ» នៅ​ប្រទេស​ថៃ​ និង​ឆ្នាំ​២០១៨ ​នោះ​ទៀត​ក៏​បាន​ឈ្នះ​ពាន​កីឡា​ជាតិ​លើក​ទី​២​​។ ​ ក្រៅ​ពី​​ពី​ដឹកនាំ​វិសាខា​លោក​ក៏​ធ្លាប់​ដឹក​នាំ​ជម្រើស​ជាតិ​​បាល់ទះ​កម្ពុជា​ទៅ​លេង​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី នៅ​ឆ្នាំ​២០១៧​ និង​២០១៩ ទៅ​លេង​ស៊ីហ្គេម​នៅ​ ឥណ្ឌូណេស៊ី ផង​ដែរ។ សម្រាប់​ការ​ចែក​ផ្លូវ​គ្នា​ជមួយ​វិសាខា​​គឺ​ដោយសារ​តែ​លោក សាន សុក្រិត្យ ​មាន​បញ្ហា​​សុខភាព ហើយ​បច្ចុប្បន្ន​ក្នុង​ការ​ចូល​មកកាន់​​ស្នងការ​រាជធានី​ភ្នំពេញ​នេះ​គឺ​ដោយសារ​ការ​ជួយ​មួយ​រយៈ​ពេល​ក្រោម​ការ​ស្នើរ​សុំ​របស់​ឯកឧត្ដម​ប្រធាន​ក្លឹប​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់